ស្បែកជើងមាសបានទៅ Mbappe ទាំងគ្រាប់បាល់ មិនលើសកីឡាករ Monaco រូបនេះផង
- 2020-05-08 11:06:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្បែកជើងមាសបានទៅ Mbappe ទាំងគ្រាប់បាល់ មិនលើសកីឡាករ Monaco រូបនេះផង
ចន្លោះមិនឃើញ
អ្នករកបានគ្រាប់បាល់ច្រើនជាងគេ ដែលត្រូវបានទទួល ពានរង្វាន់ស្បែកជើងមាស រដូវកាល ២០១៩-២០២០ បានទៅលើ Kylian Mbappe ជាខ្សែប្រយុទ្ធក្លឹប Paris Saint-Germain នេះបើយោងលីគកំពូលបារាំង Ligue 1 ប្រកាសផ្លូវការនៅលើវិបសាយរបស់ខ្លួន កាលពីថ្ងៃពុធកន្លងទៅ។
ជម្រាបជូនថា Mbappe ស៊ុតបាន ១៨ គ្រាប់ស្មើនឹង កីឡាករ Ben-Yedder លេងឲ្យក្លឹប AS Monaco ។
Mbappe ចាយពេលតែ ២០ ប្រកួតស៊ុតបាន ១៨ គ្រាប់ខណៈដែល Yedder ចាយពេលដល់ ២៥ ប្រកួតទើបស៊ុតបាន ១៨ គ្រាប់។
នៅរដូវកាលមុន ម្ចាស់ពានរង្វាន់ស្បែកជើងមាស ក៏ជា Mbappe ខណៈដែលរូបគេរកបាន ៣៣ គ្រាប់ត្រឹមតែ ២៩ ប្រកួតប៉ុណ្ណោះ។
ក្រុមខ្លាំងបារាំង Paris St-Germain បានគ្រងជើងឯកលីគកំពូលរដូវកាល ២០១៩-២០២០ ដោយស្វ័យប្រវត្តិ ដែលជាការសម្រេចពីសហព័ន្ធ និងក្រោយពីរដ្ឋាភិបាល បានប្រកាសបិទគ្រប់កីឡាករទាំងអស់នៅប្រទេសបារាំង បើទោះជាលេងបិទទ្វារក៏ដោយ៕
អត្ថបទពាក់ព័ន្ធ៖