Zlatan នឹងផុតកុងត្រាជាមួយ AC Milan ខណៈពួកម៉ាកចង់ឲ្យនៅបន្តទៀត
- 2020-05-13 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Zlatan នឹងផុតកុងត្រាជាមួយ AC Milan ខណៈពួកម៉ាកចង់ឲ្យនៅបន្តទៀត
ចន្លោះមិនឃើញ
Zlatan Ibrahimovic ត្រូវបានគេដឹងថា កំពុងស្នាក់នៅដាច់ដោយឡែកពីគេរយៈពេល ២ សប្ដាហ៍ នៅផ្ទះក្នុងទីក្រុងរ៉ូម អ៊ីតាលី ក្រោយពេលរូបគេត្រឡប់មកពីស៊ុយអែត កាលពីដើមសប្ដាហ៍មុននេះ។
រឿងដែលគេចាប់អារម្មណ៍ គឺ កុងត្រាវីរបុរសក្លឹប AC Milan រូបនេះ នឹងផុតនៅខែមិថុនាខាងមុខនេះ។ រំឮកផងដែរថា Zlatan បានចុះកុងត្រារយៈពេល ៦ ខែជាមួយនឹងតម្លៃពលកម្ម ៣,៩ លានដុល្លារ ព្រមជាមួយនិងកិច្ចសន្យាបន្តដល់ ១ ឆ្នាំ កាលពីខែមករាកន្លងទៅ។
“ខ្ញុំមកទីនេះ ដោយសារ Maldini នៅសុខៗមកពឹងខ្ញុំឲ្យមកជួយគេ។” ជាសម្តីរបស់ម្ចាស់អាវលខ ២១ អំឡុងពេលធ្វើសន្និសីតកាសែតបង្ហាញខ្លួនផ្លូវការនៅទឹកដី Rossoneri ។
ដូចនេះ វត្តមានរបស់ Zlatan នៅអ៊ីតាលី នឹងនៅដដែលដើម្បីត្រៀមហ្វឹកហាត់ និងត្រៀមការប្រកួតដែលនៅសល់ក្នុង Serie A ។
ជម្រាបជូនដែរថា កាលពីខែមីនា ២០២០ កន្លងទៅ បន្ទាប់ពីក្លឹប បានប្រកាសបណ្ដេញលោក Zvonimir Boban ជាអតីតប្រធានផ្នែកគ្រប់គ្រងកីឡាទូទៅ ។ ទាំងលោក Maldini និងគ្រូបង្វឹកលោក Stefano Pioli កំពុងតែចរចារជាមួយ Zlatan ដើម្បីឲ្យនៅបន្ត ឬបន្ថែមកុងត្រា ១ ឆ្នាំទៀត៕
អត្ថបទពាក់ព័ន្ធ៖