១២ នាក់​នេះ​សំណាង​បំផុត​ក្នុង​ជីវិត​បាន​លេង​បាល់​ជាមួយ Messi និង Ronaldo

  • 2020-05-14 05:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Lionel Messi និង Cristiano Ronaldo ជា​កីឡាករ​ឆ្នើម​លំដាប់​​ពិភពលោក​អស់​រយៈពេល​ជាង ១៥ ឆ្នាំ​កន្លង​មក​ហើយ​។

ពួក​គេ​ទាំង ២ ជា​​អ្នក​ដែល​ធ្វើ​ឲ្យ​កីឡា​បាល់​ទាត់ មាន​ភាព​ទាក់​ទាញ​ជាង​មុន ទាំង​អ្នក​ចូលចិត្ត​លេង​បាល់​ធម្មតា​(អ្នក​គាំទ្រ) ឬ​កីឡាករ​ក៏​ដោយ​ សុទ្ធ​តែ​ប្រាថ្នា​ចង់​លេង​រួម​ក្រុម​ជាមួយ​ពួកគេ។

ដូចនេះ​ ​ការ​ដែល​បាន​ចាប់​ដៃគូ​លេង​លើ​ទីលាន​​អាច​រាប់​ថា​ជា សំណាង​បំផុត​ក្នុង​មួយ​​​​ជីវិត​របស់​អ្នក​ទាំង​នោះ។ ​ខាងក្រោម​ជា​កីឡាករ​អាជីព​ ១២ រូប​​​បាន​លេង​បាល់​ទាំង​ជាមួយ​ Messi និង Ronaldo ៖

១) Gerard Pique អេស្ប៉ាញ- នៅ​ក្លឹប Manchester United (២០០៤-២០០៨) និង​នៅ​ក្លឹប Barcelona (២០០៨-២០២០)

២) Angel Di Maria ​អាហ្សង់​ទីន- នៅ​ក្លឹប Real Madrid (២០១០-២០១៤) និងនៅ​ជម្រើស​ជាតិ​(២០០៩-២០២០)

៣) Andre Gomes ព័រទុយហ្គាល់- នៅ​​ជម្រើស​ជាតិ (២០១៤-២០២០) និងក្លឹប Barcelona(២០១៦-២០១៨)

៤) Fernando Gago ​អាហ្សង់​ទីន នៅ​ជម្រើស​ជាតិ​ នៅក្លឹប Real Madrid(២០០៩-២០១១) និងនៅជម្រើសជាតិ(២០០៧-២០១៧)

៥) Paulo Dybala ​អាហ្សង់​ទីន-នៅ​ជម្រើស​ជាតិ​(២០១៥-២០២០) និង​ក្លឹប Juventus(២០១៨-២០២០)

៦) Gonzalo Higuain ​អាហ្សង់​ទីន- នៅក្លឹប Real Madrid(២០០៩-២០១៣) ឯនៅក្លឹបJuventus(២០១៩-២០២០) និងជម្រើសជាតិ(២០០៩-២០១៩)

៧) Carlos Tevez ​អាហ្សង់​ទីន-​ នៅក្លឹប Manchester United (២០០៧) និងនៅ​ជម្រើសជាតិ (២០០៥-២០១៥)

៨) Nelson Semedo ព័រទុយហ្គាល់ - នៅ​​ជម្រើសជាតិ(២០១៥-២០២០) និងក្លឹប Barcelona(២០១៧-២០១៨)

៩) Henrik Larsson ស៊ុយ​អែត-លេង​នៅ​ក្លឹប Barcelona (២០០៤-២០០៦) និង​ក្លឹប Manchester United (បាន​៦ខែឆ្នាំ 2007)

១០) Ezequiel Garay អាហ្សង់​ទីន -នៅក្លឹប Real Madrid (២០០៩-២០១១) និងនៅជម្រើសជាតិ(២០០៧-២០១៥)

១១) Deco កូន​កាត់​ប្រេស៊ីល/ព័រទុយហ្គាល់ - នៅ​ក្លឹប Barcelona (២០០៤-២០០៨) និង​នៅជម្រើសជាតិ​​(២០០៣-២០១០)

១២) Gabriel Heinze ​អាហ្សង់​ទីន -នៅ​ក្លឹប Manchester United (២០០៤-២០០៧) និង​ជម្រើសជាតិ(២០០៣-២០១០)

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ Goal | 90min ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;