UEFA អាចនឹងសម្រេចចិត្តប្រើទម្រង់១ប្រកួតដឹងចាញ់-ឈ្នះមិនបាច់លេង២ជើង
- 2020-05-20 04:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
UEFA អាចនឹងសម្រេចចិត្តប្រើទម្រង់១ប្រកួតដឹងចាញ់-ឈ្នះមិនបាច់លេង២ជើង
ចន្លោះមិនឃើញ
ដោយហេតុថា ស្ថានភាពមិនទាន់អាចត្រឡប់មកប្រក្រតីវិញ នោះការប្រកួតក្របខ័ណ្ឌកំពូលអឺរ៉ុប UEFA Champions League កំពុងស្ថិតក្នុងភាពស្រពិចស្រពិលដែរ។ បច្ចុប្បន្នវានៅជាប់គាំងត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ ខណៈដែល ៤ ក្រុមត្រូវបានគេរកឃើញថាបានឡើងទៅវគ្គបន្តរួចហើយ។
ជាមួយគ្នានេះផងដែរ កាលបរិច្ឆេទនៃប្រកួតការឡើងវិញ ត្រូវបានទម្លាយឲ្យដឹងនឹងធ្វើឡើងនៅ ថ្ងៃទី ៨ ខែសីហាឆ្នាំ ២០២០ ។
ស្របពេលដែលនិតិវិធីក្នុងការប្រកួតវគ្គ ៨ ក្រុម(quarter-finals) និង ៤ ក្រុម (semi-finals) UEFA អាចនឹងសម្រេចចិត្តប្រើទម្រង់ ១ ប្រកួតដឹងចាញ់-ឈ្នះមិនបាច់លេង២ជើង ដោយបើកឲ្យប្រកួតក្នុង១សប្ដាហ៍លេង ២ ដង តែបិទទ្វារមិនឲ្យមានអ្នកគាំទ្រចូលក្នុងកីឡដ្ឋាន។ ជារៀងរាល់ឆ្នាំ ក្នុងវគ្គនេះ គឺគេត្រូវលេង ២ ជើង។
ចំណែកឯពានធំលំដាប់ទី ២ Europa League នឹងត្រូវលេងបែបនោះដែរ នៅ ៣ ថ្ងៃបន្ទាប់។ ប្រភពព័ត៌មានដដែលបានលើកឡើងពី ភាគីខាងប្រព័ន្ធផ្សព្វផ្សាយកម្មវិធីបាល់ទាត់ដ៏ពេញនិយមនេះ មិនសូវពេញចិត្តទម្រង់ថ្មីនេះឡើយ។ យ៉ាងណា ការប្រជុំសម្រេចនឹងធ្វើឡើងនៅថ្ងៃទី ១៧ ខែមិថុនា ខែក្រោយនេះហើយ។
រីឯវគ្គផ្ដាច់ព្រ័ត្រនឹងត្រូវលេងនៅ ថ្ងៃទី ២៦ ខែសីហាឆ្នាំ ២០២០ នៅកីឡដ្ឋាន Atatürk Olympic ទីក្រុង Istanbul ប្រទេសតួគីខាងមុខនេះ៕
អត្ថបទពាក់ព័ន្ធ៖