តុលាការ​ចោទប្រកាន់​ប៉ូលិស ៤នាក់ ដែលជាប់​ពាក់ព័ន្ធ​នឹង​ការស្លាប់​របស់ George Floyd

  • 2020-06-04 01:36:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តុលាការ​ក្រុង Minnesota កាលពី​ថ្ងៃទី៣ ខែ​មិថុនា ឆ្នាំ​២០២០ បាន​ធ្វើការ​ចោទប្រកាន់​មន្រ្តី​ប៉ូលិស​ម្នាក់​ដែលសង្កត់ជង្គង់​លើ ក របស់ George Floyd ពីបទ ឃាតកម្ម និង​ចោទប្រកាន់ប៉ូលិស ៣នាក់ទៀត ដែល​នៅកន្លែងកើតហេតុ​ពីបទ សមគំនិត​ប្រព្រឹត្ត​អំពើឃាតកម្ម​នេះ។

តុលាការ​ជឿជាក់ថា ការចោទប្រកាន់នេះ គឺ​ជាដំណើរការស្វែងរកយុត្តិធម៌​សម្រាប់​គ្រួសាររបស់ Floyd សហគមន៍ និងរដ្ឋ។

ប៉ូលិស​ដែលប្រើជង្គង់សង្កត់​ក Floyd រយៈពេល ៩នាទី មានឈ្មោះថា Derek Chauvin ត្រូវបាន​ចាប់ខ្លួន​កាលពីសប្តាហ៍មុន យកមកដាក់នៅមណ្ឌលកែប្រែក្រុង Minnesota។ ចំណែក​ប៉ូលិស ៣នាក់ទៀតដែលពាក់ព័ន្ធរួមមានឈ្មោះ Thomas Lane, J. Alexander Kueng និង Tou Thao។ អ្នកទាំងបី ទើបតែត្រូវចាប់ដាក់ពន្ធនាគារកាលពីថ្ងៃពុធម្សិលមិញ៕

ចុចអាន៖

ប្រភព៖ CNN

អត្ថបទថ្មី
;