រឿង​ពីរ៉ាមីតសង់ដោយ​ពួក Alien៖ បុរាណវិទូអេហ្ស៊ីប ដាក់មួយម៉ាត់នេះ អាចធ្វើឱ្យ Elon Musk ឆ្អែតបាយ

  • 2020-08-06 04:03:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពីមេ​ក្រុមហ៊ុន SpaceX លោក Elon Musk លើកឡើង​ថា មនុស្សក្រៅភព​ជាអ្នកសង់ប្រាសាទពីរ៉ាមីតកាលពីសប្តាហ៍មុន​នោះ បាន​ធ្វើឱ្យមានប្រតិកម្មខ្លាំងពី​មន្រ្តីជាន់ខ្ពស់អេហ្ស៊ីប ហើយក៏មាន​ការ​​អញ្ជើញ​លោក​ឱ្យទៅមើល​ប្រាសាទផ្ទាល់ជាក់ស្តែងផងដែរ។ ក្នុងនោះ លោក Zahi Hawass ដែល​ជាបុរាណវិទូអេហ្ស៊ីបដ៏ល្បីល្បាញ និងជាអតីតរដ្ឋមន្រ្តី​បុរាណ​វិទ្យា​ ក៏បានឆ្លើយតប​ទៅវិញផងដែរ។

លោក Zahi Hawass បាន​រិះគន់លោក Elon Musk ថាយ៉ាងដូច្នេះថា៖ «វាហាក់ដូចជាលុយរបស់មហាសេដ្ឋីរូបនេះ មិនបាន​ធ្វើឱ្យគាត់ល្បីហើយមើលទៅ ដូច្នេះបានជាគាត់​ចាប់ផ្តើម​និយាយថា ប្រាសាទពីរ៉ាមីត​ បែរជាត្រូវបានសង់​ដោយមនុស្សមកពីក្រៅភពទៅវិញ»។

លោក​បន្ថែមថា៖ «ការពិតទៅ ខ្ញុំមិន​គួរ​ឆ្លើយតប​ទៅគាត់​ឡើយ ពីព្រោះគាត់មិនសមនឹងទទួលឡើយ។ ប៉ុន្តែដោយសារខ្ញុំ​ព័ត៌មានច្រើនមែនទែន​អំពីការលើកឡើង​របស់គាត់។ ខ្ញុំសូមបញ្ជាក់​ថា ការលើកឡើងដែលថាមនុស្សក្រៅភព​ជាអ្នកសង់ពីរ៉ាមីតនេះ គឺគ្មានមូលដ្ឋាន​វិទ្យាសាស្រ្តទាល់តែសោះ»។

លោក Zahi Hawass លើកឡើង​ថា ភស្តុតាង​បុរាណវិទ្យា ភាសា និងប្រវត្តិសាស្រ្ត​ គឺពិតជា​អាចបញ្ជាក់​បាន​ថា ប្រាសាទពីរ៉ាមីត​គឺសង់ដោយ​ជនជាតិអេហ្ស៊ីប៕

ចុចអាន៖

ប្រភព៖ Egyptindependent

អត្ថបទថ្មី
;