វៀតណាម កុម្ម៉ង់​វ៉ាក់សាំង​កូវីដ-១៩ ពីរុស្ស៊ី

  • 2020-08-14 10:01:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋមន្រ្ដីសុខាភិបាល​វៀតណាម បានប្រកាស​ថា​នឹង​ទិញវ៉ាក់សាំង​ជំងឺកូវីដ-១៩ ពីប្រទេសរុស្ស៊ី ខណៈជំងឺនេះ កំពុង​ផ្ទុះឡើងជាថ្មី​។

ទូរទស្សន៍រដ្ឋវៀតណាម VTV បានចុះផ្សាយ​យ៉ាងដូច្នេះ និង​បាន​បន្ថែមថា ទោះបញ្ជាទិញពីរុស្ស៊ីនាពេលនេះក៏ពិតមែន ក៏​វៀតណាម​នៅតែបន្ត​អភិវឌ្ឍ​វ៉ាក់សាំងកូវីដ១៩ ដោយខ្លួនឯងដដែល។ កាលពីខែមុន ក្រសួង​សុខាភិបាលវៀតណាម បញ្ជាក់ថា វ៉ាក់សាំងដែលកំពុងអភិវឌ្ឍ​ដោយខ្លួនឯងនេះ រំពឹងថានឹងលេចចេញជារូបរាងឡើង នៅឆ្នាំ២០២១។

ក្រសួងសុខាភិបាលវៀតណាម មិនបានបញ្ជាក់ថាបានបញ្ជាទិញវ៉ាក់សាំងពីរុស្ស៊ី ក្នុងបរិមាណប៉ុន្មាននោះទេ ហើយ​ក៏មិនបានបញ្ជាក់ថា នឹងទទួលបានវ៉ាក់សាំងពីរុស្ស៊ី នាពេលណា​នោះដែរ។

គួរបញ្ជាក់ថា វៀតណាម បានផ្ទុះជំងឺកូវីដ១៩ ជាថ្មី ដែលមកទល់ពេលនេះ មានអ្នកឆ្លង ៩១១នាក់ និងស្លាប់ ២១នាក់៕

ចុចអាន៖ វ៉ាក់សាំងកូវីដ៖ ឃើញ​ពួកអឺរ៉ុប​ផ្ចាញ់ផ្ចាល​ពេក រដ្ឋមន្រ្តី​សុខាភិបាលរុស្ស៊ី ដាក់ពាក្យ​មួយម៉ាត់នេះ​ទៅវិញ

ចុចអាន៖ រុស្ស៊ី ថាចង់ជួយ តែអាមេរិកឆ្លើយតបថា...

ប្រភព៖ Bangkokpost

អត្ថបទថ្មី
;