បើមានបញ្ហាសម្រេចកាមលឿនជាង១នាទី គួរអានអត្ថបទនេះ!
- 2020-10-07 06:03:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើមានបញ្ហាសម្រេចកាមលឿនជាង១នាទី គួរអានអត្ថបទនេះ!
ចន្លោះមិនឃើញ
យោងតាមការសិក្សាមួយនៅក្នុងឆ្នាំ២០០៥ ដែលពិសោធន៍លើមនុស្សមកពីប្រទេសចំនួន៥ បានបង្ហាញថា ការសម្រេចកាមនៅពេលរួមភេទម្ដងរវាងដៃគូជាទូទៅមានរយៈពេលប្រមាណពី ៥ ទៅ ៦នាទី។ យ៉ាងណាមិញ បើរឿងនេះមានរយៈពេលតិចជាង១នាទី នោះវាបង្ហាញថាអ្នកកំពុងកើតមានបញ្ហា "ឆាប់ចេញទឹកកាម" ហើយ ដែលភាសាបរទេសគេហៅថា "Premature Ejaculation"។
មានកត្តាធំៗចំនួន២ ដែលបណ្ដាលឲ្យអ្នកកើតមានបញ្ហាឆាប់ចេញទឹកកាម។ នោះគឺកត្តារាងកាយ និងកត្តាផ្លូវចិត្ត។ កត្តារាងកាយកើតឡើងពាក់ព័ន្ធទៅនឹងបញ្ហាក្រពេញប្រូស្ដាត បញ្ហាក្រពេញទីរ៉ូអ៊ីត និងការប្រើប្រាស់ថ្នាំសប្បាយ ជាដើម។ ដោយឡែក កត្តាផ្លូវចិត្តវិញបណ្ដាលមកពីការកើតទុក្ខ អារម្មណ៍ធុញថប់ បញ្ហាទំនាក់ទំនងរវាងដៃគូ និងការមានអារម្មណ៍ញាប់ញ័រខ្លាំងនៅពេលរួមភេទ។
ការឆាប់ចេញទឹកកាមរមែងកើតឡើងចំពោះបុរសៗដែលទើបនឹងប្រឡូករឿងផ្លូវភេទ ប៉ុន្តែបើឧស្សាហ៍ធ្វើរឿងនេះហើយ នៅតែសម្រេចកាមលឿនទៀត នោះទើបជាបញ្ហាដែលគួរស្វែងរកដំណោះស្រាយ។ ក្នុងករណីវាជាបញ្ហាបណ្ដាលមកពីកត្តាផ្លូវចិត្ត អ្នកអាចព្យាយាមដោះស្រាយដោយខ្លួនឯងបាន។ ចំណែកបើមកពីកត្តារាងកាយ អ្នកគួរគប្បីទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញ៕
អានបន្ថែម៖