​ខ្សែ​ប្រយុទ្ធ​ថ្មី​Liverpool ​ល្អ​ណាស់​ស៊ុត Hat-trick ​បាន ៣ ដង​​លេង​ ៨ ប្រកួត​​នៅ​ពាន​អឺរ៉ុប​

  • 2020-11-04 04:22:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Diogo Jota ដែលជា ​ខ្សែ​ប្រយុទ្ធ​ថ្មីរបស់លោក Jurgen Klopp ​អាច​ស៊ុត​បាន ៣គ្រាប់​ម្នាក់​ឯង​​ក្នុង​ចំណោម​គ្រាប់​បាល់​ ឈ្នះ ៥-0 ​ទល់​នឹង​ក្រុម​​អ៊ីតាលី ​Atalanta ។

​​​ទោះ​លេង​បានបាន​តែ ៦៥ នាទី​តែ​ខ្សែ​ប្រយុទ្ធ​ថ្មី​របស់ Liverpool ជាប់​ជា​ កីឡាករ​ល្អ​ជាង​គេ​ប្រចាំ​ការ​ប្រកួត​ យប់​មិញ​នេះ​។

បើ​គិត​ស្ថិតិ​បុគ្គល ​​នៅ​ពាន​អឺរ៉ុប (Europa League និង Champions League) អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម Wolves សញ្ជាតិព័រទុយហ្គាល់​រូប​នេះ លេង​តែ ៨ ប្រកួត​​ប៉ុណ្ណ៉ោះអាចស៊ុត Hat-trick ​បាន ៣ ដង​​ឯណោះ។

ក្រោយ ៣ ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​នេះ ក្រុម​ខ្លាំង​មក​ពី​អង់គ្លេស Liverpool ​បន្ត​កំណត់ត្រា​មិន​ចាញ់​សោះ​នៅ Champions League និង​ស៊ុត​បញ្ចូល​ទី​គូ​ប្រជែង​សរុប ​៨ គ្រាប់​​​យក​បាន ៩ ពិន្ទុ​ពេញ៕

Jota ស៊ុត Hat-trick ​លើកដំបូងរបស់ខ្លួន ជាមួយហង្សក្រហម
លទ្ធផលពូល D ប្រកួត​ជុំ​ទី ៣

ទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោម៖​

ប្រភព៖ UEFA ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;