ដឹង​មុនបិទ​វិបសាយ​អាសអាភាស ថៃ​បើក​មើល​តារា​សិច​រូបណា​ច្រើនជាង​គេ​អត់?

  • 2020-11-18 05:59:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នា​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០២០ រដ្ឋាភិបាល​ថៃ​បាន​ប្រកាស​អំពី​ការ​បិទ​វិបសាយ​ក្ដៅសាច់​ដ៏​ល្បី Pornhub បូក​រួម​ទាំង​វិបសាយ​​អាសអាភាស​ផ្សេងៗ​ទៀត​ចំនួន ១៩០។ ការ​សម្រេច​ចិត្ត​បិទ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិត​ខំ​ប្រឹងប្រែង​ក្នុង​ការ​រឹតត្បិត​ការ​ប្រើ​ប្រាស់​វិបសាយ​អាសអាភាស និង​វិបសាយ​​ល្បែង ដែល​​ខុស​នឹង​ច្បាប់​ឧក្រិដ្ឋកម្ម​អ៊ីនធឺណិត​របស់​ប្រទេស។

មុន​ឈាន​ទៅ​ដល់​ការ​បិទ បើ​តាម​ទិន្នន័យ​សរុប​​ប្រចាំ​ឆ្នាំ​២០១៩​​បង្ហាញ​ដោយ Pornhub បាន​ឲ្យ​ដឹង​ថា ប្រជាជន​ថៃ​ចំណាយ​ពេល​ចូល​មើល​​ម្ដងៗ​ជាមធ្យម​​​​ចំនួន ១១​នាទី និង​២១​វិនាទី។ ចំណែក​ឯ​​តារា​អាសអាភាស​ដែល​ថៃ​ស្វែង​រក​ច្រើន​ជាង​គេ​​មាន​ចំនួន​​៥​រូប។ ទី​១​គឺ​ជា​តារា​​សិច​ប្រុស​​​ឈ្មោះ Jordi El Nino Polla។ ឈ្មោះ​បុរស​សញ្ជាតិ​អេស៉្បាញ​​​នេះ​មាន​ជនជាតិ​ថៃ​រក​មើល​ច្រើន​​ព្រោះ​កាល​ពី​ថ្ងៃ​បុណ្យ "April Fool" ឆ្នាំ​២០១៩​កន្លង មាន​ការ​បង្ហោះ​រូប​កំប្លែង​មួយ​​​ហើយ​ចែក​រំលែក​តៗ​គ្នា​បែប​លេង​សើច​ថា Jordi El Nino Polla គឺ​ជា "​អ្នក​គណិតវិទ្យា​​ជើង​ឯក​អូឡាំពិក​វ័យ​ក្មេង​ជាង​គេ​បំផុត​លើ​ពិភពលោក"។

តារា​៤​នាក់​ទៀត​ដែល​ថៃ​មើល​ច្រើន​ជាង​គេ​មាន​ដូចជា Aoi Sora, Rae Lil Black, Yui Hatano និង Anri Okita៕

អត្ថបទ​ពាក់ព័ន្ធ៖

ប្រភព៖ Coconut ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;