នេះ​ឈ្មោះ​អាជ្ញាកណ្ដាល​ស្រី​ដំបូង​គេ នឹងកាត់ក្ដី​ប្រកួត​ប្រុសៗ​​ពាន​ UCL ពេលJuventus ប៉ះ Dynamo

  • 2020-12-01 03:45:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​លោកស្រី​ ​​Stephanie Frappart សញ្ជាតិ​បារាំង កាន់​​តួនាទី​ជា​អាជ្ញាកណ្ដាល​លើ​ទីលាន​ ​នឹង​​ចារ​ឈ្មោះ​ក្នុង​​ប្រវត្តិសាស្ត្រ​បាល់ទាត់​ ដោយ​ក្លាយ​ជា​ ​មនុស្ស​ស្រី​​ដំបូង​បំផុត​ ​ដែល​មាន​សិទ្ធ​កាត់ក្ដី​ក្នុង​ការ​ប្រកួត​បាល់ទាត់​ប្រុសៗ​ក្នុង​ពាន​អឺរ៉ុប UEFA Champions League ​បន្ទាប់​ពី​ឃើញ​មាន​ឈ្មោះ ក្នុង​ជំនួប​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ជុំ​ទី ៥ ​នឹង​ធ្វើ​នៅ​ថ្ងៃ​ពុធ​ទី ២ ខែ​ឆ្នូ​ឆ្នាំ ២០២០ ​រវាង​ ​Juventus និង Dynamo Kiev ​ក្នុង​ទឹក​ដី Torin ​អ៊ីតាលី។

លោកស្រី​ ​​Stephanie Frappart
លោកស្រី​ ​ក៏​ធ្លាប់​បង្ហាញ​ខ្លួន​ម្ដង​ដែរ​នៅ​​ឆ្នាំ ២០១៩ ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​ UEFA Super Cup ​​កាល​នោះ​​ Liverpool ឈ្នះ​​បាល់​ប៉េណាល់ទី​កាត់​សេចក្តី ៥-៤ ​លើ Chelsea ​នៅ​ទឹក​ដី​កីឡដ្ឋាន Vodafone Arena ប្រទេស​តួកគី។ លោកស្រី​វ័យ ៣៦​ឆ្នាំ​ដដែល​ក៏​ធ្លាប់​ធ្វើ​ជា​អ្នក​កាត់ក្តី​លើ​ទីលាន​ក្នុង​ការ​ប្រកួត​បាល់ទាត់​ប្រុសៗ​​ដទៃ​ទៀត​ដែរ​ដូច​ជា៖ ​ពានលីគ Ligue 2, Ligue 1, UEFA Europa League និង​ការ​​ប្រកួត​ពាន​អន្តរជាតិ​ផ្នែក​បុរសដទៃទៀត។

​ដោយ​ឡែក​ ​មនុស្ស​ស្រី​​ម្នាក់ទៀត​ ​​ដែល​មាន​សិទ្ធ​កាត់ក្ដី​ក្នុង​ការ​ប្រកួត​បាល់ទាត់​ពាន​អន្តរជាតិ​ផ្នែក​បុរសដំបូងគេគឺ លោកស្រី ​Nicole Petignat សញ្ជាតិ​ស្វីស ​ដែល​កាល​នោះ ​មាន​តួនាទី​ជា​អាជ្ញាកណ្ដាល​លើ​ទីលាន​​ក្នុង​វគ្គ​ជម្រុះ​ពាន​ UEFA Euro ​ចន្លោះ​ឆ្នាំ ២០០៤ ដល់ ២០០៩ ៕

កាល ​Dynamo Kiev ប៉ះ Juventus ជើងទី ១
ពេល Liverpool ប៉ះ Chelsea
លោកស្រី ​Nicole Petignat

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;