ក្រោយ​រត់គេចខ្លួនចេញ​ពីក្រុមតាលីបង់ ប្រធានាធិបតីអាហ្វហ្គានីស្ថាន និយាយអ្វីខ្លះ?

  • 2021-08-16 02:22:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពីរត់គេចខ្លួន​ទៅក្រៅប្រទេស (តាជីគីស្ថាន) នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ​២០២១ ប្រធានាធិបតី​អាហ្វហ្គានីស្ថាន លោក Ashraf Ghani បាន​អះអាងថា លោក​នៅតែបន្តបម្រើជាតិ ទោះ​ជាលោកមិននៅក្នុងប្រទេសក៏ដោយ ហើយថាការសម្រេចចិត្តចាកចេញ​គឺ​ជាជម្រើសដ៏លំបាក។

លោក​បាន​សរសេរ​នៅលើ​ទំព័រហ្វេសប៊ុកយ៉ាងដូច្នេះថា៖ «ខ្ញុំនឹង​នៅតែ​បន្ត​បម្រើ​ជាតិ​របស់ខ្ញុំ តាម​រយៈ​ការផ្តល់​គំនិត និង​កម្មវិធីនានា។ ថ្ងៃនេះ (១៥សីហា) ខ្ញុំ​បាន​ធ្វើការជ្រើសរើស​ដ៏លំបាក រវាងការ​ប្រឈម​មុខនឹង​ក្រុមតាលីបង់​ដែល​ចង់ចូល​កាន់កាប់​វិមាន ឬ​ចាកចេញពី​ប្រទេសជាទីស្រឡាញ់​ដែល​ខ្ញុំបូជាជីវិត​ដើម្បីការពារ និង​ថែរក្សា​រយៈពេល​ ២០ឆ្នាំ»។

លោក​បន្តថា៖ «ក្រុមតាលីបង់ បាន​កំណត់គោលដៅ​ទម្លាក់​ខ្ញុំចេញពីតំណែង ដោយពួកគេ​បាន​វាយប្រហារ​ក្រុងកាប៊ុលទាំងមូល និង​ប្រជាជន​ក្រុងកាប៊ុល។ ដើម្បី​ចៀសវាង​ការបង្ហូរឈាម ជម្រើសដ៏ល្អបំផុត គឺ​មានតែការចាកចេញប៉ុណ្ណោះ»៕

ប្រភព៖ CNN

អត្ថបទថ្មី
;