មុនឈ្នះកាន់កាប់អាហ្វហ្គានីស្ថានលឿនបែបនេះ គឺពួកតាលីបង់ បានស៊ូកប៉ាន់មន្រ្តីនិងយោធារដ្ឋាភិបាល
- 2021-08-16 07:11:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនឈ្នះកាន់កាប់អាហ្វហ្គានីស្ថានលឿនបែបនេះ គឺពួកតាលីបង់ បានស៊ូកប៉ាន់មន្រ្តីនិងយោធារដ្ឋាភិបាល
ចន្លោះមិនឃើញ
ក្រុមតាលីបង់ ត្រូវបានសារព័ត៌មាន The Washington Post រាយការណ៍ថា កាលពីឆ្នាំ២០២០ បានស៊ូកប៉ាន់មន្រ្តី និងយោធារបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដើម្បីឱ្យពួកគេចុះចាញ់ ឬទម្លាក់អាវុធចុះ។
សារព័ត៌មាននេះ បានដកស្រង់សម្តីមន្រ្តីអាហ្វហ្គានីស្ថានម្នាក់ថា ពេលនោះមន្រ្តីមួយចំនួនបានទទួលយកលុយ ហើយអ្នកខ្លះត្រូវគេគំរាមថា ក្រុមតាលីបង់នឹងកាន់កាប់អំណាចនៅពេលដែលអាមេរិកដកទ័ព ហើយបើព្រមចុះចាញ់មុន គឺនឹងទទួលបានការអនុគ្រោះ។
ក្រោយការដកទ័ពរបស់អាមេរិក ក្រុមតាលីបង់ បានទទួលជ័យជម្នះដោយវាយលុកចូលរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន និងចូលកាន់កាប់វិមានប្រធានាធិបតី នៅថ្ងៃទី១៥ សីហា ២០២១។
អ្នកនាំពាក្យក្រុមតាលីបង់ អះអាងថា ជ័យជម្នះរបស់ខ្លួននេះ គឺបានបញ្ចប់សង្គ្រាមស៊ីវិលក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលមានរយៈពេល ២០ឆ្នាំកន្លងមក៕