មេដឹកនាំតាលីបង់ ទើបតែបានជួបរដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី មុនឈ្នះកាន់កាប់អាហ្វហ្គានីស្ថាន
- 2021-08-17 03:16:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេដឹកនាំតាលីបង់ ទើបតែបានជួបរដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី មុនឈ្នះកាន់កាប់អាហ្វហ្គានីស្ថាន
ចន្លោះមិនឃើញ
បន្ទាប់ពីក្រុមតាលីបង់ បានកាន់កាប់ប្រទេសអាហ្វហ្គានីស្ថានទាំងស្រុង បណ្តាទូត និងពលរដ្ឋប្រទេសលោកខាងលិច ត្រូវបានដកចេញពីក្រុងកាប៊ុល ហើយនៅសេសសល់ស្ថានទូតតែប៉ុន្មានប៉ុណ្ណោះ ក្នុងនោះគឺមានស្ថានទូតប្រទេសចិន ដែលនៅតែបន្តកិច្ចសហប្រតិបត្តិការ។
គួរកត់សម្គាល់ដែរថា មុនវាយឈ្នះកងទ័ពរដ្ឋាភិបាលអាហ្វហ្គានីស្ថានចូលកាន់កាប់ក្រុងកាប៊ុល នៅថ្ងៃទី១៥សីហា ពោលគឺកាលពីថ្ងៃទី២៨ កក្កដា មេដឹកនាំតាលីបង់ លោក Mullah Abdul Ghani Baradar បានជួបជាមួយលោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន នៅក្រុងធានជីង ប្រទេសចិន ដែលបង្ហាញពីទំនាក់ទំនងដ៏ល្អរវាងភាគីទាំងពីរ។
ក្នុងជំនួបពិភាក្សានោះ លោក វ៉ាង យី បានលើកឡើងថា ក្រុមតាលីបង់គឺជាយោធា និងកម្លាំងនយោបាយដ៏សំខាន់មួយក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយលោករំពឹងថា ក្រុមតាលីបង់នឹងដើរតួនាទីដ៏សំខាន់ក្នុងដំណើរការសន្តិភាព ផ្សះផ្សារជាតិ និងការកសាងប្រទេសឡើងវិញ។
គួរដឹងថា ជំនួបនេះគឺធ្វើឡើងបន្ទាប់ពីអាមេរិក ដកទ័ពចេញពីអាហ្វហ្គានីស្ថាន។
កាលពីថ្ងៃទី១៦សីហាម្សិលមិញនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying ថ្លែងថា ក្រុងប៉េកាំងគោរពសិទ្ធិសេរីភាពរបស់ប្រជាជនអាហ្វហ្គានីស្ថាន ដើម្បីកំណត់ជោគវាសនារបស់ខ្លួន ហើយរដ្ឋាភិបាលចិនសង្ឃឹមថា នឹងថែរក្សាទំនាក់ទំនងដ៏ល្អជាមួយអាហ្វហ្គានីស្ថាន។
លោកស្រីបន្តថា ក្រុមតាលីបង់វិញក៏បានបញ្ជាក់ក្តីសង្ឃឹម ក្នុងការបង្កើតទំនាក់ទំនងល្អជាមួយចិនផងដែរ និងស្វែងរកការចូលរួមរបស់ចិន ក្នុងការកសាង និងអភិវឌ្ឍប្រទេសអាហ្វហ្គានីស្ថាន៕