ច្បាស់ហើយ ប្រធានាធិបតីអាហ្វហ្គានីស្ថាន មិនបានរត់ទៅជ្រកកោននៅអាមេរិកទេ
- 2021-08-19 03:21:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្បាស់ហើយ ប្រធានាធិបតីអាហ្វហ្គានីស្ថាន មិនបានរត់ទៅជ្រកកោននៅអាមេរិកទេ
ចន្លោះមិនឃើញ
ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani បានរត់គេចខ្លួនទៅជ្រកកោននៅក្នុងប្រទេសអារ៉ាប់រួម។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសអារ៉ាប់រួម កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។
ក្រសួងបញ្ជាក់ថា៖ «អារ៉ាប់រួម សូមស្វាគមន៍ប្រធានាធិបតី Ashraf Ghani និងក្រុមគ្រួសាររបស់លោក ក្នុងការចូលមកដល់ទឹកដីមនុស្សធម៌នេះ»។
គួរដឹងថា លោក Ghani បានរត់គេចខ្លួនចេញទៅក្រៅប្រទេស កាលពីថ្ងៃទី១៥សីហា មុនក្រុមតាលីបង់ ចូលកាន់កាប់ក្រុងកាប៊ុល។ ប្រធានាធិបតីវ័យ ៧២ឆ្នាំរូបនេះអះអាងថា លោករត់គេចខ្លួន គឺដើម្បីបញ្ចៀសការបង្ហូរឈាមគ្នា៕