ប្រទេស​បន្តបន្ទាប់គ្នា អនុញ្ញាតឱ្យចាក់ Sinovac លើកូនក្មេង

  • 2021-09-07 05:43:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពីចិន និងអារ៉ាប់រួម ដែល​អនុញ្ញាតឱ្យចាក់ Sinovac លើក្មេងចាប់ពីអាយុ៣ឆ្នាំ ពេលនេះ​ឈីលី បានក្លាយជាប្រទេស​ដំបូងគេ​នៅអាមេរិកឡាទីន ដែល​អនុញ្ញាតឱ្យចាក់ Sinovac លើ​ក្មេងអាយុចាប់ពី ៦ឆ្នាំ។

ការ​ប្រកាស​អនុញ្ញាតនេះ ធ្វើឡើង​កាលពីថ្ងៃទី៦ កញ្ញា ២០២១ បន្ទាប់ពី​ឈីលី បាន​សម្រេច​ការចាក់បាន​ ៣ភាគ៤ នៃ​​ប្រជាជនពេញ​វ័យ។

​ក្រសួង​សុខាភិបាល​ឈីលី កំពុងកំណត់​កាលបរិច្ឆេទ និងយន្តការ​នៃការចាប់ផ្តើមចាក់វ៉ាក់សាំង។

គួរដឹងដែរថា សាកលវិទ្យាល័យកាតូលិកឈីលី កំពុងធ្វើការ​សិក្សា​លើ​ក្មេងអាយុពី ៣ ដល់ ១៧ឆ្នាំ ចំនួន ៤ពាន់នាក់ ដែល​ចាក់ Sinovac និងផលរំខាន​ក្រោយ​ការចាក់៕

ប្រភព៖ Khaleejtimes

អត្ថបទថ្មី
;