រកឃើញ​ប្រទេស​ដំបូងគេ​ក្នុងលោក ដែល​ចាក់វ៉ាក់សាំង​ដល់ក្មេងអាយុ២ឆ្នាំ

  • 2021-09-07 06:33:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គុយបា​ បាន​ក្លាយ​ជាប្រទេស​ដំបូងគេ​ក្នុងពិភពលោក ដែល​បានចាក់វ៉ាក់សាំងកូវីដ១៩ដល់ក្មេងចាប់ពីអាយុ ២ឆ្នាំ កាលពីថ្ងៃទី៦ កញ្ញា ២០២១។ លើសពីនេះ វាគឺជាវ៉ាក់សាំង​ដែល​ផលិតក្នុងស្រុកទៀតផង ប៉ុន្តែមិនទាន់ទទួលស្គាល់​ដោយអង្គការ​សុខភាព​ពិភពលោក នៅឡើយទេ។

ប្រទេសកុម្មុយនិស្ត​ដែល​មានប្រជាជន​ប្រមាណ ១១,២លាននាក់នេះ មានគោលដៅ​ចាក់វ៉ាក់សាំង​ដល់ក្មេងៗទាំងអស់ មុនបើកសាលារៀនឡើងវិញ បន្ទាប់ពីបានបិទ ចាប់តាំងពីមីនា ២០២០មក។

គួរដឹងថា គុយបា​ បាន​ចាប់ផ្តើមចាក់វ៉ាក់សាំង​ដល់​ក្មេងអាយុពី ២ ដល់ ១១ឆ្នាំ នៅក្នុងខេត្ត Cienfuegos ភាគកណ្តាលប្រទេស។

កន្លងមក ប្រទេសចិន និងអារ៉ាប់រួម បាន​ចាក់វ៉ាក់សាំង​ដល់ក្មេងអាយុចាប់ពី៣ឆ្នាំឡើងទៅ ហើយ​កាលពីម្សិលមិញនេះដែរ ឈីលី ក៏បានសម្រេច​ចាក់វ៉ាក់សាំង​ដល់ក្មេងអាយុចាប់ពី ៦ឆ្នាំផងដែរ៕

ប្រភព៖ TimeofIsrael

អត្ថបទថ្មី
;