លោក Duterte មិនត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​កិច្ច​ប្រជុំ G20​ឡើយ

  • 2017-07-12 04:33:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte មិនត្រូវ​បាន​រដ្ឋាភិបាល​អាល្លឺម៉ង់ អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល G20 កាលពី​សប្តាហ៍​មុន​ឡើយ បើទោះ​បី​លោក ជា​ប្រធាន​អាស៊ាន​ឆ្នាំ២០១៧​នេះ​ក៏ដោយ។

កន្លងមក​ប្រទេស​ដែលជា​ប្រធាន​អាស៊ាន តែងតែ​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុងកិច្ច​ប្រជុំ G20 តួយ៉ាង​ដូចជា ប្រធានាធិបតី​ឡាវ លោក Bounnhang Vorachith ប្រធាន​អាស៊ាន​ឆ្នាំ២០១៦ និង​នាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី លោក Najib Razak ប្រធាន​អាស៊ាន​ឆ្នាំ​២០១៥ គឺ​សុទ្ធតែ​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ។

មេដឹកនាំពិភពលោក ចូលរួមកិច្ចប្រជុំកំពូល G20 ឆ្នាំ២០១៧ នៅក្រុង Hamburg ប្រទេសអាល្លឺម៉ង់
លោក Ernesto Abella អ្នក​នាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន បាន​អះអាង​ថា លោក Duterte មិន​ត្រូវ​ការ ការ​អញ្ជើញ​នេះទេ។ របៀប​នៃការ​ដឹកនាំ​ហ្វីលីពីន របស់ លោក Duterte គឺ​មិន​ស្វែងរក​ការ​គាំទ្រ​ពី​ប្រទេស​ណា​នោះទេ។

គួរ​រម្លឹក​ដែរថា លោក Duterte បាន​រិះគន់​សហភាព​អឺរ៉ុប ដែលចោទ​ប្រកាន់​ហ្វីលីពីន​ថា បំពាន​សិទ្ធិ​មនុស្ស ក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​របស់​លោក៕

ប្រភព៖ AA ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;