វិបសាយ​ម៉ាឡេស៊ី ជាច្រើន​ត្រូវបាន hack ក្រោយ​ដាក់​រូបទង់ជាតិ​ឥណ្ឌូណេស៊ី​ដាំក្បាលចុះ

  • 2017-08-21 09:35:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Hacker ឥណ្ឌូណេស៊ី អះអាង​នៅថ្ងៃទី២១​សីហា​នេះថា ខ្លួនបាន​វាយ​ប្រហារ​វិបសាយ​ម៉ាឡេស៊ី​ជាច្រើន ក្រោយ​ឃើញ​រូប​ទង់ជាតិ​ឥណ្ឌូណេស៊ី​ដាំក្បាលចុះ នៅក្នុង​សៀវភៅស៊ីហ្គេម។

សៀវភៅ​ស្តីពី​កីឡា​ស៊ីហ្គេម ត្រូវបាន​ចែកជូន​អ្នក​ចូលរួម នៅថ្ងៃ​បើក​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម ឆ្នាំ២០១៧ កាលពី​ថ្ងៃទី១៩​សីហា ក្នុង​ទីក្រុង​គូឡាឡាពួ ដោយ​ក្នុង​សៀវភៅ​នោះ បាន​បង្ហាញ​ពី​រូប​ទង់​ជាតិ​ឥណ្ឌូណេស៊ី បញ្ច្រាស់ បណ្តាល​ឲ្យ​ផ្ទុះ​កំហឹង​ដល់​ប្រជាជន​ឥណ្ឌូណេស៊ី ហើយ​លោក​ប្រធានាធិបតី ចូកូ វីដូដូ ក៏បាន​ទាមទារ​ឲ្យ​ម៉ាឡេស៊ី សុំទោស​ផងដែរ។

វិបសាយ​ដែលរង​ការ hack បាន​ចេញ​រូបទង់​ជាតិ​ឥណ្ឌូណេស៊ី ដែលមាន​ពណ៌​ក្រហម និង ស និង​សរសេរ​ថា «ទង់ជាតិ​ខ្ញុំ គឺ​មិនមែន​ជា​​របស់​លេងសើច​ទេ»។ យ៉ាងហោចណាស់ វិបសាយ ២៧ បាន​រងផល​ប៉ះពាល់ ភាគច្រើន​ជា​របស់​ក្រុមហ៊ុន​ឯកជន។

ទង់ជាតិឥណ្ឌូណេស៊ី

រដ្ឋមន្រ្តី​កីឡា​ម៉ាឡេស៊ី លោក Khairy Jamaluddin បាន​ចេញមុខ​សុំទោស​ ដល់​ប្រជាជន​ឥណ្ឌូណេស៊ី​រួចមកហើយ​ដែរ ដោយ​លោក​លើកឡើង​ថា នេះជា​កំហុស​បច្ចេកទេស មិនមែន​ជា​គោល​បំណង​ណាមួយ​ឡើយ៕

អត្ថបទ​ទាក់ទងរឿង​ដាក់​រូប​ទង់ជាតិ​ឥណ្ឌូណេស៊ី ដាំក្បាល​ចុះ ម៉ាឡេស៊ី ចេញមុខ​សុំទោស​ហើយ

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;