គណបក្សសង្រ្គោះជាតិ ថ្កោលទោសចំពោះសេចក្ដីសម្រេចរបស់តុលាការកំពូល
- 2017-11-16 13:52:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គណបក្សសង្រ្គោះជាតិ ថ្កោលទោសចំពោះសេចក្ដីសម្រេចរបស់តុលាការកំពូល
ចន្លោះមិនឃើញ
គណបក្សសង្រ្គោះជាតិ បានចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោសចំពោះសេចក្ដីសម្រេចរបស់តុលាការកំពូល ដែលបានរំលាយគណបក្សសង្រ្គោះជាតិ នាថ្ងៃទី១៦ ខែវិច្ឆិកានេះ។
គណបក្សសង្គ្រោះជាតិ បានលើកហេតុផលមួយចំនួន ដូចជាថាការសម្រេចនេះ ធ្វើឡើងដោយមានចរិតនយោបាយ ក្រោមការគាបសង្កត់ និងតាមបំណងគណបក្សកាន់អំណាច រំលោភបំពាន ឆន្ទៈប្រជាពលរដ្ឋខ្មែរ និងបំផ្លាញគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សជាដើម។
នៅក្នុងសេចក្ដីថ្លែងការណ៍ដដែល គណបក្សសង្រ្គោះជាតិ បានប្រកាសមិនទទួលស្គាល់សេចក្ដីសម្រេចរបស់តុលាការកំពូល ព្រមទាំងបានអំពាវនាវឲ្យសហគមន៍អន្តរជាតិចាត់វិធានការ ឲ្យមានការដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិផងដែរ។
ចុចអានអត្ថបទទាក់ទង៖
នាយករដ្ឋមន្រ្ដី ប្រកាសគាំទ្រសេចក្ដីសម្រេចរបស់តុលាការកំពូល
តុលាការកំពូល សម្រេចរំលាយគណបក្សសង្គ្រោះជាតិ និងផ្អាកសកម្មភាពនយោបាយថ្នាក់ដឹកនាំបក្ស ១១៨រូប