គណបក្សខ្មែររួបរួមជាតិ នឹងធ្វើឱ្យចំណូលពលរដ្ឋកើនឡើង តាមរយៈកសិកម្មទំនើប
- 2017-05-31 08:38:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គណបក្សខ្មែររួបរួមជាតិ នឹងធ្វើឱ្យចំណូលពលរដ្ឋកើនឡើង តាមរយៈកសិកម្មទំនើប
ចន្លោះមិនឃើញ
គណបក្សខ្មែររួបរួមជាតិ មានគោលនយោបាយមូលដ្ឋានអាទិភាព ចំនួន ៩ចំណុច សម្រាប់ការចូលរួមប្រកួតប្រជែងបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧នេះ។
១. បង្ក្រាប និងទប់ស្កាត់ អំពើចោរកម្ម ក្មេងទំនើង ហិង្សាក្នុងគ្រួសារ និងការសេពគ្រឿងញៀន ដោយពង្រឹងការអនុវត្តតាមយន្តការ និងច្បាប់ដែលមានស្រាប់ ធ្វើឱ្យមានសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងមូលដ្ឋាន។
២. ពង្រឹងអភិបាលកិច្ចល្អ តម្លាភាព ជាពិសេស លុបបំបាត់ការយកកម្រៃក្រៅផ្លូវការលើសេវាសាធារណៈ គ្រប់ប្រភេទ រួមទាំងសេវាសុខាភិបាល។ ប្រើប្រាស់ថវិការដ្ឋ និងធនធានពីប្រភពផ្សេងៗ យកទៅអភិវឌ្ឍឃុំ-សង្កាត់ ដោយមានការចូលរួមពីពលរដ្ឋ។
៣. លុបបំបាត់អំពើយុត្តិធម៌ ការរើសអើង បក្ខពួក និងគ្រួសារនិយម ឈរលើមូលដ្ឋានស្មើភាពគ្នាចំពោះមុខច្បាប់។
៤. ធ្វើឱ្យប្រជាពលរដ្ឋមានចំណូលច្រើន តាមការបង្កើនផលិតភាពកសិកម្មទំនើប និងមានទីផ្សារស្រូបយកផលិតផលក្នុងតម្លៃ សមស្របតាមទីផ្សារ។
៥. បង្កើតការងារ សម្រាប់ពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីរួមចំណែកកាត់បន្ថយការធ្វើចំណាកស្រុក។
៦. ប្រឆាំង ការបំផ្លាញធនធានធម្មជាតិ កាប់ព្រៃឈើ និងការរុករករ៉ែខុសច្បាប់គ្រប់រូបភាព ដោយពង្រឹងការពារបរិស្ថាន។
៧. ប្រឆាំង ការរំលោភបំពានដីធ្លី រឹបអូសទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងពង្រឹងវិធានការចំពោះជនអន្តោប្រវេសន៍។
៨. លើកកម្ពស់ សមភាពយេនឌ័រ ស្រ្តី យុវជន កម្មករ កម្មការិនី ឱ្យចូលរួមសកម្មក្នុងនយោបាយ។
៩. ខិតខំប្រមែប្រមូលប្រភពធនធាន ដើម្បីជួសជុល និងសង់ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធធារាសាស្រ្ត ក្នុងមូលដ្ឋាន។
សូមបញ្ជាក់ថា គណបក្សខ្មែររួបរួមជាតិ បានចុះបញ្ជីឈរឈ្មោះបោះឆ្នោត នៅឃុំ-សង្កាត់ ចំនួន ៧១៣ ក្នុងគ្រប់រាជធានី-ខេត្ត លើកលែងតែខេត្តកែបមួយប៉ុណ្ណោះ ដែលមានបេក្ខជនសរុបចំនួន ១០៤១៧នាក់ ក្នុងនោះស្រ្តី ៤១៨០នាក់៕
អត្តបទពាក់ព័ន្ធនឹងគោលនយោបាយគណបក្សផ្សេងៗ៖
១. គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
២. គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា
៤. គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ
៦. គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
បញ្ជាក់៖ ខ្លីៗ នឹងជម្រាបជូនពីគោលនយោបាយរបស់គណបក្សដទៃទៀតជាបន្តបន្ទាប់