គណបក្ស​សំបុក​ឃ្មុំ មាន​គោល​នយោបាយ​បង្កើត​ក្លឹប​កីឡា​សម្រាប់​យុវជន

  • 2017-05-29 08:20:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជា​ធិបតេយ្យ មាន​គោលការណ៍​សំខាន់​ដើម្បី​ផ្តល់​ជីវភាព និង​ភាព​ថ្លៃថ្នូរ ដល់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ-សង្កាត់។

លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
គោល​នយោបាយ​ទាំង៥​ចំណុច​របស់​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​រួមមាន៖

១. បោស​សម្អាត​អំពើ​ពុករលួយ គ្រឿងញៀន ល្បែង​ស៊ីសង និង​បម្រើ​សេវា​សាធារណៈ ដោយ​គោរព​តាមច្បាប់​កំណត់។

២. ប្រជាពលរដ្ឋ​ត្រូវមាន​បាយ​ទទួលទាន មាន​ពេទ្យ​ព្យាបាល មានការ​សិក្សា​ប្រកបដោយ​គុណភាព និង​ក្រម​សីលធម៌។

៣. ការពារ​ដីធ្លី លំនៅដ្ឋាន និង​ទប់ស្កាត់​បទល្មើស​នេសាទ​ខុសច្បាប់។

៤. ជួសជុល និង​កសាង​បន្ថែម​ហេដ្ឋារចនា​សម្ព័ន្ធ ដូចជា៖ លូ​បង្ហូរ​ទឹក ផ្លូវ​លំ ស្ពាន ទំនប់​ទឹក ប្រឡាយ​ទឹក ស្រះ​ទឹក អណ្តូង​ទឹក។

៥. បង្កើត​ក្លឹប​កីឡា​សម្រាប់​យុវជន បង្កើត​ការងារ និង​តំបន់​ទេសចរណ៍ រក្សា​សន្តិសុខ បរិស្ថាន អនាម័យ។

រូបសញ្ញាគណបក្ស

សូម​បញ្ជាក់​ថា គណបក្ស​សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានចុះ​បញ្ជី​ឈរឈ្មោះ​បោះឆ្នោត នៅ​ឃុំ-សង្កាត់ ចំនួន ២៥០ ក្នុង​ខេត្ត​បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល ក្រចេះ ភ្នំពេញ ពោធិ៍សាត់ សៀមរាប ព្រៃវែង រតនគិរី ស្វាយរៀង តាកែវ ឧត្តរមានជ័យ និងត្បូងឃ្មុំ ដែល​មាន​បេក្ខជន​សរុប​ចំនួន ៣៩៩១នាក់ ក្នុងនោះ​ស្រ្តី ១៥២៩នាក់៕

សូមអាន៖ គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា មាន​គោល​នយោបាយ​អភិវឌ្ឍន៍​ឃុំ-សង្កាត់ នៅជាប់​ព្រំដែន

សូមអាន៖ គណបក្ស សញ្ជាតិ​កម្ពុជា ប្រកាន់​ខ្ជាប់​គោលការណ៍ ធ្វើ​បុណ្យ និង​បណ្តុះ​នូវគ្រាប់​ពូជ​ព្រះនិពា្វន

សូមអាន៖ គោលនយោបាយ​សំខាន់​ៗ របស់​គណបក្ស​សាធារណរដ្ឋ​​ប្រជាធិបតេយ្យ

សូមអាន៖ គណបក្ស​យុវជន​កម្ពុជា មាន​គោល​នយោបាយ​បង្កើត​មុខរបរ​ជូន​ពលរដ្ឋ​ក្នុង​តំបន់

សូមអាន៖ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មាន​គោលការណ៍​ឱ្យ​សមាជិក ដក​សេចក្តី​ទុកចិត្ត​ពី​មេឃុំ

បញ្ជាក់៖ ខ្លីៗ នឹង​ជម្រាប​ជូន​ពី​គោល​នយោបាយ​របស់​គណបក្ស​ដទៃ​ទៀត​ជាបន្តបន្ទាប់

អត្ថបទ៖ សំភី

អត្ថបទថ្មី
;