គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មាន​គោលការណ៍​ឱ្យ​សមាជិក ដក​សេចក្តី​ទុកចិត្ត​ពី​មេឃុំ

  • 2017-05-29 05:01:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (គ.ប.ម) មាន​គោល​នយោបាយ​អភិវឌ្ឍន៍​មូលដ្ឋាន ចំនួន ៥​ចំណុច។

១. មេឃុំ​មេភូមិ​ល្អ៖ អ្នកភូមិ​យើង​ឈប់​រើសអើង បែកបាក់​គ្នា​ដោយសារ​និន្នាការ​នយោបាយ។ អ្នកភូមិ​ជ្រើសរើស​មេភូមិ​ដោយផ្ទាល់​តាម​រយៈ​ការ​បោះឆ្នោត និង​ទទួល​បានការ​សម្របសម្រួល​ដោះស្រាយ​ទំនាស់​ប្រកប​ដោយ​យុត្តិធម៌។

២. គ្រូពេទ្យ​ល្អ៖ អ្នកភូមិ​ទទួលបាន​សេវា​ថែទាំ​សុខភាព និង​ព្យាបាល​ល្អ។

៣. គ្រូ​បង្រៀន​ល្អ៖ ក្មេងអាយុ​៣ឆ្នាំ​ឡើង ទទួល​បាន​សេវា​អប់រំ​ល្អ។

៤. គ្រូ​កសិកម្ម​ល្អ៖ កសិករ​ទទួល​បាន​ទឹក ទុន ទីផ្សារ និង​បច្ចេកទេស​កសិកម្ម។

៥.. នគរបាល (ប៉ូលិស) ល្អ៖ អ្នកភូមិ​ទទួល​បាន​សន្តិសុខ និង​សុវត្ថិភាព គ្មាន​គ្រឿងញៀន គ្មាន​បងតូច​បងធំ និង​ក្មេង​ទំនើង។

លោក យ៉េង វីរៈ (ឆ្វេង) និង​លោក សាម ស៊ុនឌឿន ជា​ប្រធាន និង​អនុប្រធាន​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន។ រូបថត RFA
គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មាន​គោលការណ៍​ឱ្យ​សមាជិក​បក្ស​តាម​មូលដ្ឋាន បោះឆ្នោត​ដក​សេចក្តី​ទុកចិត្ត​ពី​មេឃុំ ក្នុង​ករណី​មេឃុំ គ.ប.ម ប្រព្រឹត្ត​កំហុស​ធ្ងន់។

គ.ប.ម បង្កើត​គោលការណ៍​ប្រជាធិបតេយ្យ​ផ្ទៃក្នុង​បក្ស ពីក្រោម​មកលើ ដោយ​អនុញ្ញាត​ឱ្យ​សមាជិក​បក្ស​តាម​មូលដ្ឋាន បោះឆ្នោត​ជ្រើសរើស​លេខរៀង​បេក្ខជន​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ដោយ​ផ្ទាល់។

រូបសញ្ញាគណបក្សប្រជាធិបតេយ្យមូលដ្ឋាន

សូម​បញ្ជាក់​ថា គណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន បានចុះ​បញ្ជី​ឈរឈ្មោះ​បោះឆ្នោត នៅ​ឃុំ-សង្កាត់ ចំនួន ២៧ ក្នុង​ខេត្ត​បាត់ដំបង កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ កំពត ព្រៃវែង រតនគិរី ស្វាយរៀង និង​តាកែវ ដែល​មាន​បេក្ខជន​សរុប​ចំនួន ៤១១នាក់ ក្នុងនោះ​ស្រ្តី ១០៩នាក់៕

សូមអាន៖ គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា មាន​គោល​នយោបាយ​អភិវឌ្ឍន៍​ឃុំ-សង្កាត់ នៅជាប់​ព្រំដែន

សូមអាន៖ គណបក្ស សញ្ជាតិ​កម្ពុជា ប្រកាន់​ខ្ជាប់​គោលការណ៍ ធ្វើ​បុណ្យ និង​បណ្តុះ​នូវគ្រាប់​ពូជ​ព្រះនិពា្វន

សូមអាន៖ គោលនយោបាយ​សំខាន់​ៗ របស់​គណបក្ស​សាធារណរដ្ឋ​​ប្រជាធិបតេយ្យ

សូមអាន៖ គណបក្ស​យុវជន​កម្ពុជា មាន​គោល​នយោបាយ​បង្កើត​មុខរបរ​ជូន​ពលរដ្ឋ​ក្នុង​តំបន់

បញ្ជាក់៖ ខ្លីៗ នឹង​ជម្រាប​ជូន​ពី​គោល​នយោបាយ​របស់​គណបក្ស​ដទៃ​ទៀត​ជាបន្តបន្ទាប់

អត្ថបទ៖ សំភី

អត្ថបទថ្មី
;