ទីក្រុងបុរាណទាំង ១២ ក្នុងលោក មាននៅប្រទេសអាស៊ាន ៣
- 2018-03-27 08:22:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីក្រុងបុរាណទាំង ១២ ក្នុងលោក មាននៅប្រទេសអាស៊ាន ៣
ចន្លោះមិនឃើញ
CNN បានបង្ហាញឈ្មោះទីក្រុងបុរាណក្នុងលោក ដែលក្នុងនោះ មានទីក្រុងបុរាណចំនួន ៣ ស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺក្រុងអង្គរ (កម្ពុជា) ក្រុង Bagan (មីយ៉ាន់ម៉ា) និងក្រុង Borobudur (ឥណ្ឌូណេស៊ី)។
ទីក្រុងបុរាណ ទាំង ១២ មានដូចខាងក្រោម៖
១. ទីក្រុងអង្គរ ប្រទេសកម្ពុជា៖
អង្គរ គឺជាទីក្រុងបុរាណ ដ៏ធំអស្ចារ្យមួយ ដែលមានហេដ្ឋារចនាសម្ពន្ធខ្វាត់ខ្វែង រួមមាន ផ្លូវ ប្រព័ន្ធធារាសាស្រ្ដ និងប្រាង្គប្រាសាទដ៏ច្រើន។
២. ទីក្រុងរ៉ូម ប្រទេសអ៊ីតាលី៖
រូបភាពខាងលើនេះ ជាពហុកីឡាដ្ឋានបុរាណ Colosseum ស្ថិតនៅចំកណ្ដាលទីក្រុងរ៉ូម ដែលមានមានអាយុកាលជិត២០០០ពាន់ឆ្នាំ។ វាគឺជាទីតាំងមួយ ដែលធ្វើឲ្យគេនឹកឃើញយុគសម័យបុរាណដ៏រុងរឿងរបស់ចក្រភពរ៉ូម។
៣. ទីក្រុង Istanbul ប្រទេសតួកគី៖
បុរាណវត្ថុសំខាន់របស់ទីក្រុងបុរាណ Istanbul គឺសារមន្ទីរ Hagia Sophia ដែលស្ថិតនៅមិនឆ្ងាយពីរាជវាំងTopkapi របស់ចក្រភពអូតូម៉ង់។
៤. ទីក្រុង Bagan ប្រទេសមីយ៉ាន់ម៉ា៖
ទីក្រុងបុរាណនេះ ត្រូវបានសាងសង់អំឡុងសតវត្សទី១១ ដែលរួមបញ្ចូលនូវប្រាសាទសាសនាព្រះពុទ្ធប្រមាណដល់ទៅជាង២០០០។ ប្រាសាទទាំងនេះត្រូវបានសាងសាងតាមបណ្ដោយទន្លេអ៊ីរ៉ាវ៉ាតឌី។
៥. ទីក្រុង Cairo ប្រទេសអេហ្ស៊ីប៖
ក្រៅពីប្រាសាទពីរ៉ាមីត Giza ទីក្រុងបុរាណ Cairo បានចាប់កំណើតអស់រយៈពេលជាង១០០០ឆ្នាំមកហើយ។ រូបភាពដែលបង្ហាញនេះគឺជាផ្លូវ Al-Mu'izz al-Din Illah ដែលជាផ្លូវប្រវត្តិសាស្ត្រដ៏សំខាន់នាទីក្រុងនេះ។
៦. ទីក្រុង Persopolis ប្រទេសអ៊ីរ៉ង់៖
ទីក្រុងដ៏ចំណាស់នេះ ត្រូវបានរកឃើញក្នុងឆ្នាំ ៥១៨មុនគ.ស ដោយលោក Darius I ដែលជាមេដឹកនាំសម័យ Persia បុរាណ នៃចក្រភព Achaemenian។
៧. ទីក្រុង Kyoto ប្រទេសជប៉ុន៖
ទីក្រុងនេះ មានអាយុកាលជាង១០០០ពាន់ឆ្នាំមកហើយ។ សាសនា២មានឥទ្ធិពលខ្លាំងក្នុងទីក្រុងនេះ ក្នុងនោះគឺសាសនាព្រះពុទ្ធ និងស៊ីនតូ។
៨. ទីក្រុងប៉េកាំង ប្រទេសចិន៖
ទីក្រុងបុរាណនេះ មានអាយុកាលប្រមាណជាង៣០០០ឆ្នាំហើយ។ ក្រោយពីរាជវាំង Qin រួបរួមក្នុងឆ្នាំ២២១មុនគ.ស ទីក្រុងនេះបានដើរយ៉ាងសំខាន់ នាប្រទេសចិនភាគខាងជើង។
៩. ទីក្រុង Machu Picchu ប្រទេសប៉េរូ៖
ទីក្រុងបុរាណ Machu Picchu នេះ ឈរសន្ធឹងនារយៈកម្ពស់ជាង ២៤០០មែត្រនៅលើជួរភ្នំ Andes។ វាត្រូវបានសាងសង់ជាង៥០០ឆ្នាំ។ សព្វថ្ងៃនេះវាបានទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់ក្នុងមួយថ្ងៃ។
១០. ទីក្រុងអាតែន ប្រទេសក្រិក៖
ប្រាសាទដែលសំខាន់ក្នុងទីក្រុងនេះ គឺប្រាសាទ Parthenon។ វាត្រូវបានគេសាងសង់ចន្លោះពីឆ្នាំ ៤៤៧ ដល់៤៣២មុនគ.ស។
១១. ទីក្រុង Xian ប្រទេសចិន៖
ទីក្រុងនេះត្រូវបានសាងសង់អំឡុងរាជវាំង Tang ចន្លោះឆ្នាំ ៦១៨-៩០៧។ វាជាជម្រករបស់អ្នកចម្បាំង Terracotta ដែលសព្វថ្ងៃជាកន្លែងរុករកវត្ថុបុរាណដ៏សំខាន់របស់ចិន។
១២. ទីក្រុង Borobudur ប្រទេសឥណ្ឌូនេស៊ី៖
ទីក្រុងដ៏ចំណាស់នេះ គឺសំបូរទៅដោយប្រាង្គប្រាសាទសាសនាព្រះពុទ្ធដែលត្រូវបញ្ចប់ការសាងសង់ក្នុងដើមឆ្នាំ៨០០។ វាត្រូវបានគេរកឃើញនាដើមឆ្នាំ១៨០០៕
ចុចអាន៖
---> Sabay ត្រូវការរើស Marketing Consultant។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/j3UhbY