[វីដេអូ] ហាង​លក់​សម្ភារៈ​ចាស់ៗមួយ​កន្លែង​ លាក់​ខ្លួន​យ៉ាង​ស្ងៀមស្ងាត់​នៅសៀមរាប

  • 2018-07-03 09:39:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្ដើមចេញពីការ​ស្រឡាញ់​វត្ថុ​ចាស់ៗ ជាពិសេសកាម៉េរ៉ា និងឧបករណ៍ភ្លេង​បុរាណ បុរសវ័យ ៤១ឆ្នាំ លោក សាន គឹមហុង បាន​សម្រេចក្ដីសុបិន​របស់​ខ្លួន​ បើក​ហាងលក់​គ្រឿង​អេឡិចត្រូនិក និង​សម្ភារៈ​ប្រើប្រាស់​​ចាស់ៗ បាន​យ៉ាង​ជោគជ័យ។

កាលពី​អំឡុង​ឆ្នាំ ២០១៣ លោក​បាន​យក​វត្ថុ​ចាស់​ៗមួយ​ចំនួន​ ទៅ​ដាក់​លក់​ក្បែរ​តូប​លក់​ខោអាវ​​របស់​ភរិយា នៅ​ក្នុង​ផ្សារ​រាត្រី​ ក្នុង​ក្រុង​សៀមរាប។ ក្រោយ​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ នៅ​ឆ្នាំ​២០១៥ លោក​បាន​ប្ដូរ​ទៅ​ទីតាំង​ថ្មី នៅ​សង្កាត់​ស្វាយ​ដង្គុំ ក្រុង​សៀមរាប រហូត​ដល់​បច្ចុប្បន្ន។ ហាង​របស់​លោក មាន​តាំង​លក់​វត្ថុ​ចាស់ៗ​ជាច្រើន ដូចជា កាម៉េរ៉ា ម៉ាស៊ីន​បញ្ចាំង​កុន ម៉ាញ៉េ ម៉ាស៊ីន និងថាស​ចម្រៀង​ពី​ដើម ម៉ាស៊ីន​អង្គុលីលេខ នាឡិកា ព្យាណូ ទូរទស្សន៍ និងកាសែត​ចាស់ៗ ជាដើម។

បច្ចុប្បន្ន​ លោក សាន គឹមហុង បាន​ក្លាយ​ជា​អ្នក​ប្រមូល​ទិញ​វត្ថុចាស់ៗ​ដ៏ធំ​ជាង​គេ​នៅខេត្តសៀមរាប។

ចង់ដឹង​ថា​លោកបាន​សម្រេច​ក្ដី​សុបិន​របស់​ខ្លួន​ដោយ​របៀប​ណា សូម​ទស្សនា​វីដេអូ ដែល​ផលិត​ដោយ​ក្រុមការងារ "ផ្លូវទៅស្រុក" ដូច​ខាងក្រោម៖

ចុចអាន៖

លោក សាន គីមហុង កំពុង​ត្រួត​ពិនិត្យ​គុណភាព​​សម្ភារៈ​ មុនលក់​ឲ្យអតិថិជន
គ្រឿង​អេឡិចត្រូនិក​ចាស់​ៗ​នៅ​ក្នុង​ហាង​របស់​​លោក សាន គីមហុង។ ​គ្រឿង​អេឡិចត្រូនិកខ្លះ ​មាន​អាយុ​ចំណាស់​រហូត​ដល់​ទៅ​១០០​ឆ្នាំ​ក៏​មាន​
លោក សាន គឹមហុង និងក្រុមគ្រួសារ
លោក សាន គឹមហុង នៅក្នុង​ហាង​របស់លោក
ទិដ្ឋភាព​ពីលើ នៃ​ហាង​របស់​លោក​សាន គឹមហុង

រូបថត និងវីដេអូ៖ ក្រុមការងារផ្លូវទៅស្រុក

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;