លោក Elon Musk កំពុងនៅក្នុងប្រទេសថៃ ជាមួយ​នឹង​នាវា​មុជ​ទឹក​ទំហំ​តូច

  • 2018-07-10 01:12:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tesla លោក Elon Musk បាន​សរសេរ​នៅ​ក្នុង​បណ្ដាញ​សង្គម​Twitter ​ផ្ទាល់​ខ្លួន​របស់​លោក កាល​ពី​ព្រលឹម​ថ្ងៃ​ទី​១០ ​កក្កដា​នេះ​ថា លោក​កំពុងនៅ​ក្នុង​ប្រទេស​ថៃ ជាមួយ​នឹង​នាវា​មុជ​ទឹក​ទំហំ​តូច។

លោក Elon ថ្លែង​នាពេល​កន្លង​មក។ រូបថត៖ Reuters
លោក Elon បាន​បញ្ជាក់ដូច្នេះថា «ទើប​តែ​ត្រឡប់​មក​ពី​ល្អាងភ្នំ​ទី៣។ នាវាមុជទឹក​ទំហំ​តូច គឺ​ត្រៀម​រួច​ជា​ស្រេច​ បើ​សិន​ជា​ត្រូវ​ការ​ប្រើប្រាស់។ នាវា​តូច​​នេះ ត្រូវ​បាន​ផលិត​ដោយ​ប្រើ​ផ្នែក​ខ្លះ​នៃ​គ្រាប់​រ៉ុកកែត​ Falcon 9 និង​មាន​ឈ្មោះថា Wild Boar ដែល​ដាក់​តាម​ឈ្មោះ​ក្រុម​បាល់ទាត់​របស់​ក្មេងៗ​ថៃ​។ យក​មក​កាន់​ទីនេះ ក្នុង​ករណី​ដែល​វា​អាច​នឹង​មាន​ប្រយោជន៍​ នា​ពេល​ខាង​មុខ។»

ជាមួយ​គ្នានេះ នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​នៅ​ឡើយ​ទេ​ថា ក្រុម​អ្នក​ជួយ​សង្គ្រោះ គ្រោង​នឹង​ប្រើ​ប្រាស់​នាវាមុជ​ទឹក​ទំហំ​តូច​របស់​លោកElon Musk។

គួរ​បញ្ជាក់​ថា រូង​ភ្នំ​ទី៣ គឺ​មាន​ចម្ងាយ​ប្រហែល​ ២ គីឡូម៉ែត្រ ពី​មាត់រូងភ្នំថាមលួង និង​ក៏​ជា​មូលដ្ឋាន​របស់​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ផង​ដែរ។

ខណៈ​​ពេល​នេះ សមាជិកចំនួន ៥ នាក់​នៃ​ក្រុម​កីឡាករ​បាល់ទាត់​ថៃ កំពុង​នៅ​ជាប់ក្នុង​ល្អាងភ្នំ​ថាមលួង​ រង់ចាំការ​ជួយ​សង្គ្រោះ៕

អត្ថបទទាក់ទង៖

ប្រភព៖ The Nation ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;