ទីផ្សារ​អចលនទ្រព្យ​កម្ពុជា នៅតែ​មាន​សញ្ញា​វិជ្ជមាន ក្រោយ​ការ​បោះឆ្នោត

  • 2018-08-03 07:49:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ច្រឹក សុខនីម អគ្គ​នាយក​ក្រុមហ៊ុន​អចលនទ្រព្យ Century 21 Mekong បាន​និយាយ​ថា ស្ថានភាព​ទីផ្សារ​អចលនទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា នៅតែ​បន្ត​មាន​សកម្មភាព​ល្អ​ប្រសើរ និង​ដំណើរការ​ទៅមុខ​ជា​ធម្មតា ដោយ​សារ​វិនិយោគិន ពុំមាន​ការព្រួយ​បារម្ភ​ពី​ស្ថានភាព​បោះឆ្នោត​នោះទេ។ នេះបើតាម​ការ​ចុះផ្សាយ​របស់​ AKP កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ។

លោក​មើល​ឃើញ​ថា វិនិយោគិន​បរទេស និង​ក្នុង​ស្រុក នឹងតែ​បន្ត​សំរុក​ទិញដី សម្រាប់​ធ្វើការ​វិនិយោគ ហើយ​គម្រោង​ថ្មីៗ​ជាច្រើន ក៏បាន​នឹង​កំពុង​មាន​វត្តមាន​ជា​បន្តបន្ទាប់​ផងដែរ។

អគារក្នុងរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ន
ចំណែក លោក Li Min អគ្គនាយក​ក្រុមហ៊ុន​ចិន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា ក្នុងនាម​ជា​វិនិយោគិន​បរទេស លោក​ពុំមាន​ការ​ព្រួយ​បារម្ភ​ពី​ស្ថានភាព​បោះឆ្នោត​នៅ​កម្ពុជា​ទេ ដោយ​លោក​នៅតែ​មើលឃើញ​ពី​ឱកាស​វិនិយោគ​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា ហើយ​ក៏​បាន​បើក​គម្រោង​ថ្មី​អគារ​ពាណិជ្ជកម្ម​ចំនួនពីរ​បន្ថែម នៅក្រុង​ព្រះសីហនុ​ផងដែរ។

លោក​បន្ត​ថា គម្រោង​អគារ​ពាណិជ្ជកម្ម​ពហុ​មុខងារ​ថ្មី​នៅក្រុង​ព្រះសីហនុ​នេះ នឹងអាច​ចូលរួម​ឆ្លើយតប​ទៅ​នឹង​កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ពិសេស​ទេសចរ​ចិន ដែលនឹង​ត្រូវ​កើនដល់ ២លាន​នាក់​ក្នុងឆ្នាំ​២០២០ ខាងមុខ​នេះ។

យោងតាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បង្ហាញ​ថា ក្នុង​ឆមាសទី១​ ឆ្នាំ២០១៨​នេះ ក្រសួង​បាន​អនុម័ត​គម្រោង​សំណង់​ប្រមាណ​១ពាន់​គម្រោង ដែល​មាន​ទឹកប្រាក់​អាច​កើនឡើង​ដល់​ជាង ២ពាន់​លាន​ដុល្លារ៕

អត្ថបទ​ទាក់ទង

-​ កត្តា​សំខាន់ៗ ដែល​គាំទ្រ​ដល់​ការ​រីក​ចម្រើន​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា

ប្រភព៖ AKP ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;