មូលហេតុ ដែលចិនដាក់ទណ្ឌកម្មទំនិញអាមេរិក ក្នុងតម្លៃទាបជាងទណ្ឌកម្មរបស់អាមេរិក
- 2018-09-26 23:17:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុ ដែលចិនដាក់ទណ្ឌកម្មទំនិញអាមេរិក ក្នុងតម្លៃទាបជាងទណ្ឌកម្មរបស់អាមេរិក
ចន្លោះមិនឃើញ
ការអនុវត្តការយកពន្ធលើទំនិញតម្លៃរាប់រយពាន់លានដុល្លារ ដោយចិន និងអាមេរិក ត្រូវបានអនុវត្តកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨។ ដើម្បីសងសឹកនឹងការយកពន្ធលើទំនិញរបស់ខ្លួនចំនួន ២០០ពាន់លានដុល្លារដែលត្រូវបានកំណត់ដោយអាមេរិក រដ្ឋាភិបាលចិនបានឆ្លើយតបដោយការយកពន្ធ ៦០ពាន់លានដុល្លារពីទំនិញនាំចូលពីអាមេរិកវិញផងដែរ។
យោងតាមវេបសាយ Channel News Asia បានចុះផ្សាយថា កត្តាដែលចិន បន្ថែមពន្ធលើទំនិញនាំចូលពីអាមេរិក ក្នុងតម្លៃទាបជាងអាមេរិកយកពន្ធលើទំនិញរបស់ខ្លួនដូច្នេះ ត្រូវបានអ្នកជំនាញមួយចំនួនអះអាងថា គឺអាមេរិកអស់ទំនិញសម្រាប់ឲ្យចិនដាក់ទណ្ឌកម្មទៀតហើយ។
Channel News Asia បានឲ្យដឹងថា កាលពីឆ្នាំ២០១៧ អាមេរិកបាននាំចូលទំនិញពីចិន ច្រើនជាង ចិននាំចូលពីអាមេរិក ៣៧៥ពាន់លានដុល្លារ។ ហើយនេះជាមូលហេតុដែលគេជឿថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មានប្រៀបជាងចិន ក្នុងការដាក់ទណ្ឌកម្មទំនិញ ក្នុងសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕
អត្ថបទទាក់ទង