ផ្លូវជាតិលេខ​៤៨ ទៅ​កោះកុង មានការ​ខូចខាត​ទៅ​ដល់ ៩១​កំណាត់

  • 2018-10-14 03:26:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែង​ឱ្យដឹង​ថា ផ្លូវជាតិលេខ​៤៨ ពីស្រែ​អំបិល ទៅ​កោះកុង មានការ​ខូចខាត​ប្រវែង ៦៣​គីឡូម៉ែត្រ ដោយ​ខូចជា​កំណាត់​ៗចំនួន ៩១​កំណាត់​ ក្នុង​ប្រវែង​ផ្លូវសរុប​ជាង ១៥០​គីឡូម៉ែត្រ។ ការថ្លែង​នេះ ធ្វើឡើង​ក្នុង​អំឡុងពេល​លោកចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ជួសជុល​ផ្លូវជាតិ​លេខ​៤៨ នាព្រឹក​ថ្ងៃទី​១៤ ខែ​តុលា ឆ្នាំ​២០១៨​នេះ។

លោក​រដ្ឋមន្រ្តី​បញ្ជាក់​ថា ដើម្បី​ជួសជុលផ្លូវ​នេះ ឱ្យរួច​រាល់​ទាន់​បុណ្យ​សមុទ្រ​នៅខេត្ត​កោះកុង ​ដែល​នឹងប្រារព្ធ​ធ្វើឡើង​នាពាក់​កណ្តាល​ខែធ្នូ​ខាងមុខ ក្រុម​ការងារ​ជួសជុល​ត្រូវបាន​បែងចែក​ជា ៣កង​ធំៗ។ ក្នុងនោះ​២កង ដាក់​ដោយ​ក្រសួង​សាធារណការ និង​១កងទៀត ដាក់ដោយ​កងវិស្វកម្ម ជាមួយ​នឹង​គ្រឿងចក្រ ១១៤​គ្រឿង ដោយ​ធ្វើទាំង​យប់​ទាំងថ្ងៃ។

ផ្លូវជាតិលេខ៤៨ ថតពីលើអាកាស នៅព្រឹកថ្ងៃទី១៤តុលា ២០១៨។ រូបថត៖ FB ក្រសួងសាធារណការ
ការ​ជួសជុល​ផ្លូវជាតិ​លេខ៤៨​នេះ នឹងត្រូវ​ធ្វើឱ្យ​បាន​ជាប់​រឹងមាំ និង​ថែទាំ​រយៈពេល​យ៉ាងតិច ២ឆ្នាំ ដោយសារតែ​ផ្លូវនេះ នឹងត្រូវ​លើក​កម្ពស់​គុណភាព​ទៅជា​ប្រភេទ​បេតុង​កៅស៊ូ (AC) ក្រោម​កម្ចី​របស់​កូរ៉េ។ ការ​ចាប់ផ្តើម​សាងសង់​លើក​កម្រិត​គុណភាព​ផ្លូវ​នេះ នឹង​ធ្វើឡើង​នៅឆ្នាំ​២០២០ ដោយ​ក្រុមហ៊ុន​កូរ៉េ។ នេះបើតាម​លោក ស៊ុន ចាន់ថុល បាន​ឱ្យដឹង​បន្ថែម៕

អត្ថបទទាក់ទង៖

អត្ថបទ៖ សំភី

អត្ថបទថ្មី
;