អាជ្ញាធរអាមេរិក បើកការបង្ក្រាបជនអន្តោប្រវេសន៍ នៅព្រំដែនអាមេរិក-ម៉ិកស៊ីកូ
- 2018-11-26 04:12:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាជ្ញាធរអាមេរិក បើកការបង្ក្រាបជនអន្តោប្រវេសន៍ នៅព្រំដែនអាមេរិក-ម៉ិកស៊ីកូ
ចន្លោះមិនឃើញ
អាជ្ញាធរអាមេរិក បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងជនអន្តោប្រវេសន៍ ប្រមាណជាង ៥០០នាក់ ដែលព្យាយាមឆ្លងពីប្រទេសម៉ិកស៊ីកូ ចូលទៅកាន់ទឹកដីអាមេរិក តាមច្រកព្រំដែន San Diego កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
ហេតុការណ៍នេះ បង្កឡើងក្រោយភាពតានតឹងរវាងអាជ្ញាធរអាមេរិក និងក្រុមជនអន្តោប្រវេសន៍ដែលបានធ្វើដំណើរទៅដល់ក្រុង Tijuana បានចាប់ផ្ដើមកាលពីប៉ុន្មានសប្ដាហ៍កន្លងទៅ។
វត្តមានជនអន្តោប្រវេសន៍ទាំងនេះ បានបង្កឲ្យមានបាតុកម្មគាំទ្រ និងប្រឆាំងពួកគេ ព្រមទាំងមានការគំរាមបិទច្រកព្រំដែនខាងលើពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ ចំណែក អភិបាលក្រុង Tijuana បានស្នើឲ្យមានជំនួយពីរដ្ឋាភិបាលម៉ិកស៊ីកូ និងសហគមន៍អន្តរជាតិផងដែរ។
ទស្សនាវីដេអូខាងក្រោម៖
អត្ថបទទាក់ទង
យុទ្ធនាការបង្ក្រាបជនជាតិម៉ិកស៊ីកូ ឆ្លងដែនចូលទឹកដីអាមេរិក បានចាប់ផ្ដើម
ដូណាល់ ត្រាំ បញ្ជូនកងទ័ព ៥២០០នាក់ទៅកាន់ព្រំដែនម៉ិកស៊ីកូ
ត្រាំ គ្រោងទាត់ចោលច្បាប់ទទួលបានសញ្ជាតិអាមេរិក ពេលកើតលើទឹកដីអាមេរិក
ដូណាល់ ត្រាំ ចាញ់ក្ដីបណ្ដឹងពាក់ព័ន្ធនឹងអ្នកសារព័ត៌មាន CNN