វៀតណាម នឹងបង្ហាញស្មាតហ្វូនដំបូងរបស់ខ្លួន នៅសប្ដាហ៍ក្រោយ
- 2018-12-03 06:36:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វៀតណាម នឹងបង្ហាញស្មាតហ្វូនដំបូងរបស់ខ្លួន នៅសប្ដាហ៍ក្រោយ
ចន្លោះមិនឃើញ
ក្រុមហ៊ុនដែលមានតម្លៃទីផ្សារធំបំផុតនៅវៀតណាម Vingroup បានប្រកាសថា ខ្លួននឹងបញ្ចេញស្មាតហ្វូនផលិតក្នុងស្រុកលើកដំបូង ចំនួន ៤ម៉ូដែល នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ក្រោមម៉ាកយីហោ "Vsmart” ។
សេចក្ដីថ្លែងការណ៍ដដែលបន្តថា Vingroup មានភាគហ៊ុន ៥១ភាគរយ នៅក្រុមហ៊ុនបច្ចេកវិទ្យាអេស្ប៉ាញ BQ ហើយខ្លួននឹងប្រើប្រាស់អ្នកជំនាញអេស្ប៉ាញ ដើម្បីអភិវឌ្ឍស្មាតហ្វូនរបស់ខ្លួនឲ្យកាន់តែទំនើប នៅពេលអនាគត។
យ៉ាងណាមិញ មិនទាន់មានការបង្ហាញរូបរាងស្មាតហ្វូន Vsmart ជាផ្លូវការ នៅឡើយទេ។
សូមជម្រាបថា ក្រុមហ៊ុន Vingroup ជាក្រុមហ៊ុនរបស់វៀតណាមទីមួយ ដែលបានផលិតរថយន្តក្នុងស្រុកលើកដំបូង ក្រោមម៉ាកយីហោ VinFast ដែលទើបតែប្រកាសចេញជាផ្លូវការកាលពី ២ខែកន្លងទៅ។
Vingroup នឹងប្រកួតប្រជែងជាមួយក្រុមហ៊ុនយក្ស ដូចជា Samsung និង Apple ដែលកំពុងលក់ស្មាតហ្វូនសម្រាប់ប្រជាជនវៀតណាមជាង ៩៥លាននាក់។ វៀតណាម គឺជាទីតាំងដំឡើងទូរសព្ទឲ្យក្រុមហ៊ុនកូរ៉េ Samsung ធំបំផុតនៅលើពិភពលោក។
គួរបញ្ជាក់ថា តាមសេចក្ដីថ្លែងការណ៍ខាងលើ Vingroup នឹងផលិតទូរទស្សន៍ស្មាតធីវី និងផលិតផលអេឡិចត្រូនិកផ្សេងៗទៀតផងដែរ នៅពេលអនាគត៕
អត្ថបទទាក់ទង
កូរ៉េ ចង់ផ្គត់ផ្គង់គ្រឿងបង្គំរថយន្ត ឲ្យក្រុមហ៊ុនផលិតរថយន្តដំបូងរបស់វៀតណាម
រថយន្តផលិតក្នុងស្រុកលើកដំបូងរបស់វៀតណាម ចូលរួមពិព័រណ៍យានយន្តនៅបារាំង