តុលាការចិន សម្រេចឲ្យឈប់លក់ និងនាំចូល iPhone
- 2018-12-11 02:34:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តុលាការចិន សម្រេចឲ្យឈប់លក់ និងនាំចូល iPhone
ចន្លោះមិនឃើញ
តុលាការក្រុង Fuzhou នៅប្រទេសចិន កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ បានសម្រេចឲ្យបញ្ឈប់ការលក់ និងការនាំចូល iPhone ចាប់ពីស៊េរី X ចុះក្រោម បន្ទាប់ពីក្រុមហ៊ុនផលិតឈិបទូរសព្ទ Qualcomm បានដាក់ពាក្យបណ្ដឹងជុំវិញការលួចចម្លងប៉ាតង់ចំនួនពីរ។ នេះបើតាមការចុះផ្សាយរបស់វេបសាយ The Wall Street Journal កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨។
យ៉ាងណាក៏ដោយ ការសម្រេចនេះ មិនប៉ះពាល់ដល់ iPhone ដែលចេញក្នុងឆ្នាំ២០១៨នេះឡើយ។
តុលាការចិន បានសម្រេចឲ្យបញ្ឈប់ការនាំចូល ឬលក់ iPhone របស់ក្រុមហ៊ុន Apple សេរ៊ី ចាប់ពី៖ X, 8, 8 Plus, 7, 7 Plus និង 6s, 6s Plus។ ប៉ុន្តែ មិនប៉ះពាល់ស៊េរី XS, XS Max និង XR ឡើយ ដោយសារស៊េរីទាំងនេះ មិនទាន់ចេញលក់លើទីផ្សារចិន ពេល Qualcomm ដាក់ពាក្យបណ្ដឹង។
យោងតាមវេបសាយ Independent ប៉ាតង់ដែល Qualcomm ប្ដឹង Apple ទាក់ទងនឹងការលួចចម្លងរបៀបកែរូបថត។ ប្រភពបន្តថា Apple មិនបានឆ្លើយតបនឹងសំណួររបស់ខ្លួន ជុំវិញបញ្ហានេះទេ។
គិតត្រឹមថ្ងៃទី១០ ធ្នូ វេបសាយ Apple នៅតែត្រូវបានឃើញលក់ iPhone 7 និង iPhone 8 ព្រមទាំងស៊េរីថ្មីៗចុងក្រោយផងដែរ៕
អត្ថបទទាក់ទង
ប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Huawei ត្រូវអាជ្ញាធរកាណាដាចាប់ខ្លួន
រោងចក្រដំឡើង iPhone ធំទី១ ចាប់ផ្ដើមបោះជំហានចេញពីចិន ទៅកាន់វៀតណាម