គ្រូជម្រើសជាតិ​បារាំង ថា Real Madrid ទិញបានកីឡាករ​ថ្មីទី ៤ ហើយ

  • 2019-06-11 08:47:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូបង្វឹក​ជម្រើសជាតិ​បារាំង Didier Deschamps បានឲ្យ​ដឹង​ថា ខ្សែការពារ​ស្លាបឆ្វេង Ferland Mendy របស់​ក្លឹប Lyon បាន​ចូលរួមជាមួយ​ក្លឹប​យក្ស​អេស្ប៉ាញ Real Madrid ហើយ។

Ferland Mendy ពេលលេងនៅ Lyon

លោក Deschamps បាន​ប្រាប់​អ្នកកាសែត ក្នុង​បទសម្ភាសន៍​មុន​ការប្រកួត​ជម្រុះ Euro រវាង​បារាំង និង​អង់ដូរ៉ា នាយប់នេះថា៖ "កាលពី២ឆ្នាំមុន គាត់ (Mendy) ជា​កីឡាករ​លេង​នៅ​លីគ​លំដាប់ទី២​របស់​បារាំង តែ​ឥលូវនេះ គាត់​បាន​លេង​នៅ Real Madrid។ គាត់អាច​លេង​បាន​នៅ​ស្លាប​ទាំង​សងខាង ហើយ​ការ​រីកចម្រើន​របស់​គាត់ គឺពិត​ជា​លឿន​មិន​គួរ​ឲ្យ​ជឿ"។

Real Madrid បាន​បដិសេធ​មិន​បញ្ជាក់​​លើ​ករណី​នេះ​ទេ ប៉ុន្តែកាសែត​អេស្ប៉ាញ​ បាន​ចុះផ្សាយថា Real បាន​យល់ព្រម​ចាយលុយ ៤៩លាន​ផោន (ជាង ៦២លាន​ដុល្លារ​អាមេរិក) ដើម្បី​ទិញ​យក​កីឡាករ​បារាំង​រូបនេះ រួចរាល់ហើយ។

គ្រូបង្វឹក​ជម្រើសជាតិ​បារាំង Didier Deschamps

បើពិតដូចការលើកឡើង​របស់​គ្រូបង្វឹកបារាំងមែន Mendy នឹងក្លាយជា​កីឡាករ​ថ្មីទី៤ របស់​ Real Madrid បន្ទាប់​ពី Eden Hazard, Luka Jovic និង Eder Militao​៕

ទស្សនា​វីដេអូ​បង្ហាញ​ពី​ជំនាញ​របស់ Mendy ខាងក្រោមនេះ៖

អត្ថបទទាក់ទង៖

អត្ថបទ៖ ឈិន មិថុនា

;