មជ្ឈមណ្ឌល​វាយ​តម្លៃ​ចុងភៅ បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ជា​ផ្លូវ​ការ

  • 2019-08-15 07:22:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ទេសចរណ៍ បាន​ដាក់​សម្ពោធ​មជ្ឈមណ្ឌល​វាយ​តម្លៃ​សមត្ថភាព​អ្នក​ជំនាញ​ទេសចរណ៍​ថា​លាស (Thalias) ផ្នែក​ផលិតកម្ម​ម្ហូបអាហារ ដែល​ជា​សញ្ញា​បង្ហាញ​ថា ពី​ពេល​នេះ​តទៅ កម្ពុជា​មាន​មជ្ឈមណ្ឌល​វាយ​តម្លៃ​ចុងភៅ​មួយ​ដែល​គួរឱ្យជឿជាក់ ស្របតាមយន្តការជាតិ និងអាស៊ាន។

ថោង ខុន រដ្ឋ មន្ត្រី ក្រសួងទេសចរណ៍ ក្នុង​កម្មវិធី​ដាក់​សម្ពោធ​មជ្ឈមណ្ឌល​វាយ​តម្លៃ​ចុងភៅ (រូបភាព៖ ក្រសួងទេសចរណ៍)
ក្នុង​កម្មវិធី​ដាក់​សម្ពោធ​មជ្ឈមណ្ឌល​នេះ​ដែរ ក៏​មាន​មានការចូលរួមពី លោក ថោង ខុន រដ្ឋ មន្ត្រី ក្រសួងទេសចរណ៍ និង​តំណាងអង្គការជាតិ-អន្តរជាតិ សាលា​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ គ្រូប​ង្គោលជាតិ អ្នកវាយតម្លៃបង្គោលជាតិ អ្នកជំនាញម្ហូបអាហារប្រមាណ ២០០រូប។

លោក ថោង ខុន បាន​ឱ្យ​ដឹង​ថា គំនិត​ផ្ដួច​ផ្ដើម​ក្នុង​ការ​គាំ​ទ្រ​បង្កើត​មជ្ឈមណ្ឌល​វាយ​តម្លៃ​សមត្ថភាព​នេះ ស្រប​តាម​ផែន​ការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ឆ្នាំ២០១៧-២០២៥។

លោក បន្តថា ដោយ​មាន​ការ​ចូល​រួមគាំ​ទ្រដោយក្រុមហ៊ុនថាលាសគ្រុប (Thalias Group) អង្គការ​អាល្លឺម៉ង់ Assist ដែល​អាច​ផ្ដល់​ឱកាសដល់អ្នកជំនាញផ្នែកផលិតកម្មម្ហូបអាហារ (ចុងភៅ) ជា​ពិសេស​ចុងភៅ​ដែល​មាន​បទពិសោធន៍​ល្អៗ តែ​ពុំ​ទាន់​មានវិញ្ញាបនបត្រទទួលស្គាល់ផ្លូវការ ឲ្យ​ទទួល​បាន​ការ​វាយ​តម្លៃ​សមត្ថភាព និង​ទទួល​បានវិញ្ញាបនបត្រទទួលស្គាល់កម្រិតវិញ្ញាបនបត្រ ស្រប​តាម​យន្តការជាតិ និងអាស៊ាន៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;