កម្ពុជា វៀតណាម ឯកភាព​​ក្នុង​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម វិនិយោគ និង​ឧស្សាហកម្ម

  • 2019-08-23 08:35:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន​ធ្វើ​ជា​សហ​ប្រធាន​ជា​មួយ លោក ផាម ប៊ិញមិញ ឧប​នាយក​រដ្ឋ​មន្រ្តី​នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបាន​ដឹក​នាំ​កិច្ច​ប្រជុំ​គណៈកម្មការចម្រុះ លើ​ទី ១៧ កាល​ពី​​ថ្ងៃ​ទី ២១ សីហា ២០១៩។

ក្នុងកិច្ចប្រជុំនេះ​ដែរ កម្ពុជា វៀតណាម​ បាន​ចូល​រួម​ឯកភាព​​ក្នុង​កិច្ច​សហប្រតិបត្តិការ ពាណិជ្ជកម្ម វិនិយោគ និង​ឧស្សាហកម្ម​វិញ ដោយ​មាន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ អាច​នឹង​សម្រេច​បាន​ចំនួន ៥ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០២០ នឹង​អាច​កើន​លើស​គោល​ដៅ​ដែល​បាន​រំពឹង​ទុក។

ភាគី​ទាំង​ពីរ​ក៏​បាន​វាយតម្លៃខ្ពស់ផងដែរចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ដើម្បី​ជំរុញ​ការ​វិនិយោគ​ទ្វេភាគី ដោយ​ស្រប​ទៅ​តាម​ច្បាប់​ស្ដី​ពី​ការ​វិនិយោគ និង​ច្បាប់​ពាក់ព័ន្ធ​ដទៃ​ទៀត​របស់​ប្រទេស​ទាំងពីរ និង​ពន្លឿន​ការ​បញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែន ដែល​បច្ចុប្បន្ននេះ កំពុង​ស្ថិត​នៅ​ក្នុង​ការ​ពិភាក្សា​នៅឡើយ។​

ភាគី​ទាំង​ពីរ​ក៏​បាន​ឯក​ភាព​ធ្វើ​ឱ្យ​ដំណើរ​ការ​ឡើង​នូវ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ឧស្សាហកម្ម​តម្លៃ​បន្ថែម​ខ្ពស់ មាន​ដូចជា វេជ្ជសាស្ត្រ ផលិតផល​អគ្គិសនី គ្រឿង​អេឡិចត្រូនិច យានយន្ត និង​បាន​ជំរុញ ការ​វិនិយោគ​កសិ-ឧស្សាហកម្ម​នៅ​តាម​ព្រំដែននៃប្រទេសទាំងពីរ៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;