Casemiro៖ Real Madrid ស្វាគមន៍​ជានិច្ច​បើ Neymar ព្រម​ទៅ​ចូល​រួម​

  • 2017-07-25 04:27:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​បម្រើ Casemiro របស់​ក្រុម​អធិរាជ​ស Real Madrid បាន​ប្រាប់​ថា តារា​ឆ្នើម Neymar របស់ Barcelona នឹង​ទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ប្រសិន​បើ​រូបគេ​សម្រេច​ចិត្ត​ចូលរួម​នៅ​កីឡាដ្ឋាន Santiago Bernabeu ។ ការ​លើកឡើង​នេះ បន្ទាប់ពី​មាន​ដំណឹង​លេចឮ​ថា កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ ទំនង​ជា​ចាកចេញ​ពី​ក្រុម​អ្នក​មាន​បុណ្យ។

«វា​ជា​ការ​សម្រេច​ចិត្ត​របស់ Neymar ពី​បញ្ហា​អនាគត​របស់​គេ... គេ​ដឹង​ថា ត្រូវ​ធ្វើអ្វី​ហើយ។ មូលហេតុ​អ្វី​ដែល​ថា គេ​មិន​អាច​លេង​ឲ្យ Real Madrid បាន​នោះ? ពួក​យើង​ចាំ​ទទួល​ស្វាគមន៍​គេ​ជានិច្ច»។ នេះ​ជា​សម្ដី​របស់ Casemiro នៅ​អាមេរិក ទាក់ទង​នឹង Neymar ដែល​ជា​គោលដៅ​របស់​ប្រធាន​ក្លឹប Real Madrid គឺ​លោក Florentino Perez យូរ​មក​ហើយ។

កាលពី​សប្ដាហ៍​មុន PSG ត្រូវ​បាន​រាយការណ៍​ថា បាន​ដាក់​សំណើ​​ដើម្បី​ទិញ Neymar យក​ទៅ​ចូលរួម​ក្រុម​នៅ​ប្រទេស​បារាំង ស្រប​ពេល​ដែល​មិត្ត​រួម​ក្រុម​របស់​កីឡាករ​វ័យ២៥​ឆ្នាំ​ខាងលើ Gerard Pique បាន​អះអាង​ក្នុង​បណ្ដាញ​សង្គម Twitter កាល​ពី​ថ្ងៃ​ទី២៣​កក្កដា​ថា Neymar នឹង​នៅ​ជាមួយ Barcelona បន្ត​ទៀត​៕

អត្ថបទពាក់ព័ន្ធ

ប្រភព៖ ESPN FC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;