កម្ពុជា​នឹង​ទទួល​បាន​ចំណូលបន្ថែម​​ ៥០០លាន​ដុល្លារ​ពី​កិច្ចព្រមព្រៀង​ប្រេងកាត​ថ្មី

  • 2017-08-23 06:12:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្ពុជា​នឹង​ទទួល​បាន​ចំណូល​ចំនួន ៥០០លាន​ដុល្លារ​បន្ថែម ពី​កិច្ចព្រមព្រៀង​សម្រាប់​ការ​អភិវឌ្ឍ​អណ្តូង​ប្រេងកាត​នៅប្លុក A ជាមួយ​ក្រុមហ៊ុន KrisEnergy Group ដែល​ត្រូវ​បាន​ចុះហត្ថលេខា​ កាលពី​ព្រឹក​មិញ​នេះ (២៣ សីហា)។ នេះ​បើយោង​តាម​លោក ​Kelvin Tang អគ្គនាយក​ក្រុមហ៊ុន KrisEnergy Group។

លោក ​Kelvin​Tang​ បាន​និយាយ​ថា ​ការប៉ាន់​ប្រមាណ​នេះ គឺ​សម្រាប់​រយៈពេល​​មួយ​អាយុ​កាល​របស់​គម្រោង​ទាំង​មូល ​ដែល​សំដៅ​ទៅ​លើ​ ​ចំណូលបាន​​ពី​ពន្ធដារ​គ្រប់​ប្រភេទ​ ថ្លៃ​សេវា​ផ្សេងៗ និង​​កម្រៃ​ជើងសារ​។

រូបគំរូ
លោក​​ Kelvin Tang បាននិយាយថា​ "តាម​រយៈ​ការ​ដាក់​តួលេខចំនួន​ទឹកប្រាក់ ៥០០លាន​ដុល្លារ ​យើង​គិត​​​ថា​ជាការ​ប៉ាន់ស្មាន​មួយ​ដែល​ត្រឹមត្រូវ ​អាច​និយាយ​ការពារ​បាន។ ​ចំនួន​ទឹកប្រាក់ ៥០០លាន​ដុល្លារ ជា​ប្រាក់​ចំណូល​របស់​រដ្ឋាភិបាល រួមមាន​កម្រៃពន្ធ​របស់​រដ្ឋ​ដាក់ផ្ទាល់​លើ​គម្រោង​របស់​យើង​នេះ ឬអ្នក​ផ្តល់​សេវាកម្ម"។

អគ្គនាយក​ក្រុមហ៊ុន KrisEnergy Group ដដែល ក៏​បាន​​អះអាង​ផង​ដែរ​ថា ចំនួន​ទឹក​លុយ ៥០០លាន​ដុល្លារ​នេះ មិន​រាប់​បញ្ចូល​នឹង​ចំនួន ៥ភាគរយ ​ដែល​រដ្ឋាភិបាល​មាន​​ភាគហ៊ុន​នៅ​ក្នុង​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​នោះទេ៕

ចុចអាន​អត្ថបទ​ទាក់ទង៖ កម្ពុជា ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន ១ ក្នុងការ​អភិវឌ្ឍ​ប្រេង​នៅប្លុក A

អត្ថបទ៖​​ ជ័យ ​ជំនោរ

អត្ថបទថ្មី
;