មក​ទស្សនា​វីដេអូ​ពាណិជ្ជកម្ម​ដំបូង​គេ​របស់ iPhone X

  • 2017-09-13 06:33:32
  • ចំនួនមតិ

ចន្លោះមិនឃើញ

កាល​ពី​យប់​មិញ Apple បាន​ដាក់​បង្ហាញ​នូវ​ផលិតផល​ថ្មី​ដូចជា iPhone 8, iPhone 8 Plus, iPhone X និង Apple Watch Series 3។ មួយ​ក្នុង​ចំណោម​នោះ​ដែល​ទាញ​ចំណាប់​អារម្មណ៍​ច្រើន​ជាង​គេ​គឺ iPhone X ព្រោះ​វា​មាន​បន្ថែម​មុខងារ និង​បច្ចេកវិទ្យា​ទំនើប​ជា​ច្រើន​ពិសេស​ដាច់​ដោយ​ឡែក​ពី​គេ។

បន្ទាប់​ពី​ដាក់​បង្ហាញ​ជា​ផ្លូវការ វីដេអូ​ពាណិជ្ជកម្ម​ដំបូង​គេ​របស់ iPhone X ក៏​ត្រូវ​បញ្ចេញ​ផង​ដែរ។ ក្នុង​វីដេអូ​​ដែល​មាន​រយៈពេល​ជាង​១នាទី​ខាង​ក្រោម​នេះ Apple បង្អួត​ពី​មុខងារ​សំខាន់ៗ​របស់ iPhone X ដូចជា ការ​ដក​ចោល​ប៊ូតុង Home, កញ្ចក់​អេក្រង់​ថ្មី, បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ខ្សែ, បន្ទះ​ឈីប​ល្បឿន​លឿន A11 Bionic, មុខងារ Face ID និង​កាមេរ៉ា​ជា​ដើម៕

*សូម​ទស្សនា​វីដេអូ​នៅ​ខាង​ក្រោម៖

អត្ថបទ​ពាក់ព័ន្ធ៖


អត្ថបទ៖ ឈាង.