ផ្សារ​ទំនើប​ធំ​ជាងគេ នៅ​កម្ពុជា ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​ហើយ

  • 2017-12-18 03:37:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្សារ​ទំនើប PH ECO Mall ដែល​ជា​គម្រោងGrand Star Platinum  របស់​ក្រុមហ៊ុន ប៉េង ហួត គ្រុប ត្រូវបាន​ធ្វើ​ពិធី​បញ្ចុះ​បឋម​សិលា បើក​ការដ្ឋាន​សាងសង់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែ​ធ្នូ។ ក្រុមហ៊ុន​អះអាង​ថា នេះ​ជា​ផ្សារ​ទំនើប​ធំ​ជាង​គេ​នៅ​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន។

លោក ថៃ​ ម៉េងលី អគ្គនាយក​ក្រុមហ៊ុន ប៉េង ហួត គ្រុប បាន​បញ្ជាក់​ថា គម្រោង​ផ្សារ​ទំនើប​នេះ ត្រូវបាន​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ២០០លាន​ដុល្លារ​​ លើ​ផ្ទៃដី​ជិត ៦ហិចតា នៅ​បុរី​ប៉េងហួត​បឹងស្នោ ហើយ​គ្រោងនឹង​បញ្ចប់​ការ​សាងសង់​នៅឆ្នាំ​២០២១។

ផ្សារ​ទំនើប​នេះ មាន​កម្ពស់ ៤​ជាន់ និង​ក្រោមដី ២​ជាន់ ដោយមាន​ចំណត​រថយន្ត​ជិត ៣ពាន់​កន្លែង និង​ចំណត​ម៉ូតូ ២៦០០​កន្លែង៕

អត្ថបទ​ទាក់ទង​

អត្ថបទ៖ សំភី

អត្ថបទថ្មី
;