ផ្សារ​បោះ​ដុំ​ Makro គ្រោង​​ពង្រីក​សាខា​ ១០​បន្ថែម​ទៀត

  • 2017-12-19 04:02:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្សារ​បោះ​ដុំ​ទំនិញ​ធំ​ជាង​គេ​នៅ​កម្ពុជា​ Makro គ្រោង​នឹងបើក​​សាខា​ ពី ៩ ទៅ ១០​សាខា​​បន្ថែម​ទៀត​ ក្នុង​រយៈ​ពេល​ ៣​ឆ្នាំ​ខាង​មុខ​។ នេះ​បើ​តាម​អគ្គនាយក​ក្រុមហ៊ុន​ស៊ីយ៉ាម ម៉ាក្រូ ចំកាត់​មហាជន​ លោកស្រី ស៊ុឆាដា អ៊ីធីចារូគូល ​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ ប្រកាស​បើ​ឲ្យ​ដំណើរ​ការ​ផ្សារ​ Makro នៅ​ខណ្ឌសែន​សុខ​ កាល​ពីថ្ងៃ​១៦​ធ្នូកន្លង​ទៅ។

លោកស្រី ស៊ុឆាដា អ៊ីធីចារូគូល
លោកស្រី ស៊ុឆាដា អ៊ីធីចារូគូល បាន​ឲ្យដឹង​ទៀតថា​ Makro បាន​ត្រៀម​ទុន​សរុប​ជាង​ ១០០​លាន​ដុល្លារ​ ដើម្បី​វិនិយោគទុន​បង្កើត​ផ្សារ​បោះ​ដុំ​នេះ​នៅ​កម្ពុជា ដែល​មាន​ទំនិញ​ជាង​១ម៉ឺន​ប្រភេទ។

លោក​ស្រី​បន្ថែម​ថា ផ្សារ​ Makro សាខា​សែន​សុខ​ ដែល​ជា​សាខា​ទី​១​ ត្រូវ​បាន​សាង​សង់​ដោយ​ប្រើ​ដើម​ទុន​សរុប​ ១៤​លាន​ដុល្លារ​ ចាប់​​បើ​ក​ឲ្យ​ដំណើរ​ការ​ពី​​ថ្ងៃ​ទី​ ១៧​ ធ្នូ​២០១៧​តទៅ។​​

គួរ​បញ្ជាក់​ផង​ដែរ​ថា ​ផ្សារ​បោះ​ដុំ​ទំនិញ​​ Makro​ មាន​១២០​សាខា​នៅ​ប្រទេស​ថៃ ហើយ​មក​ចាប់​ដៃ​គូ​បង្កើត​នៅ​កម្ពុជា​នៅ​ឆ្នាំ​២០១៦ ​ជា​មួយ​ក្រុមហ៊ុន​ក្នុង​ស្រុក​​ LYP គ្រុប​របស់​​ឧកញ៉ា លី​ យ៉ុង​ផាត់។ ផ្សារនេះ​សាងសង់​លើ​ផ្ទៃ​ដី ៥ហិកតា កម្ពស់​ ២​ជាន់ បើក​ដំណើរ​ការ​ចាប់​ពី​ម៉ោង ៦​ព្រឹក ដល់​ម៉ោង ១០​យប់៕

ចុចអាន​អត្ថបទ​ទាក់ទង៖

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;