អគារ​របស់​កម្ពុជា ដែល​ខ្ពស់​ជាងគេ​នៅ​អាស៊ាន ត្រូវបាន​បើក​ការ​ដ្ឋាន​សាងសង់​ហើយ

  • 2018-03-19 07:47:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គម្រោង​អគារ «មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ថៃ​ប៊ុនរ៉ុង» ​ដែល​ខ្ពស់​ជាងគេ​នៅ​អាស៊ាន ​ត្រូវ​បាន​​រៀបចំ​ពិធី​ក្រុង​ពាលី​ ​បើក​​ការ​ដ្ឋាន​សាងសង់​នៅ​ព្រឹកថ្ងៃទី ១៩​ ខែ​មីនា ឆ្នាំ​២០១៨ នៅ​អតីត​​ទីតាំង​មជ្ឈមណ្ឌលកម្សាន្ត Dream Land ទល់មុខ​​សណ្ឋាគារ និង​កាស៊ីណូណាហ្គាវើល។

លោក​សាស្ត្រាចារ្យ ទួស សាភឿន អ្នកកាន់​គម្រោង​នេះ បាន​ថ្លែង​ថា អគារ​នេះ​ត្រូវបាន​សាងសង់​នៅលើ​ផ្ទៃដី​ទំហំ ជិត​ ៥ម៉ឺន​ម៉ែត្រ​ក្រឡា ដែលមាន​កម្ពស់ ៥៦១,៧​ម៉ែត្រ ១៣៣​ជាន់។ បើគិត​បញ្ចូល​ទាំង​កម្ពស់​អង់តែន ២៥ម៉ែត្រ​ទៀត​គឺមាន​កម្ពស់​រហូត​ដល់ ៥៨៦,៧ម៉ែត្រ​ឯណោះ។

សូម​បញ្ជាក់ថា បច្ចុប្បន្ន អគារ​ខ្ពស់​ជាងគេ​នៅ​អាស៊ាន​គឺ Petronas Tower នៃ​ប្រទេស​ម៉ាឡេស៊ី ដែលមាន​កម្ពស់ ៤៥២​ម៉ែត្រ ៨៨​ជាន់។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​នេះ រួម​បញ្ចូល​នូវ​សណ្ឋាគារ​កម្រិត​ផ្កាយ​៥ ខុនដូ​ប្រណីត អាផាតមិន ការិយាល័យ​លំដាប់​អន្តរជាតិ ផ្សារ​ទំនើប​ចម្រុះ ភោជនីយដ្ឋាន​ និង​សេវាកម្ម​កម្សាន្ត​លំដាប់​ពិភពលោក​ជាច្រើន​កន្លែង និង​កន្លែង​ទេសចរណ៍​គយគន់​ទេសភាព​រាជធានី​ភ្នំពេញ។ អគារ​នេះ​មាន​ចំណត​រថយន្ត​ចំនួន ៣៨០០​គ្រឿង និង​ម៉ូតូ​ចំនួន ៣ពាន់​គ្រឿង នៅ​ក្រោមដី​ចំនួន​២ជាន់ សម្រាប់​អ្នក​ចូលមក​ប្រើប្រាស់​អគារ​នេះ។

លោក រំពឹងថា ក្រោយ​បញ្ចប់​ការ​សាងសង់ អគារ​មជ្ឈមណ្ឌល​នេះ នឹង​អាច​ទាក់ទាញ​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​ធំៗ ឲ្យ​ចូលមក​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​ថែមទៀត ព្រោះ​បច្ចុប្បន្ននេះ​កម្ពុជា​មិនទាន់​មាន​ការិយាល័យ​លំដាប់​ពិភពលោក ដែល​អាច​ទាក់ទាញ​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​មកបើក​ការិយាល័យ​នៅ​រាជធានីភ្នំពេញ​បាន​ច្រើន​នៅ​ឡើយ៕

ចុចអាន៖

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទថ្មី
;