វៀតណាម ដាក់ផែនការ១ ដើម្បីធ្វើកំណែទម្រង់ឧស្សាហកម្មស្វាយចន្ទី
- 2018-11-26 03:27:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វៀតណាម ដាក់ផែនការ១ ដើម្បីធ្វើកំណែទម្រង់ឧស្សាហកម្មស្វាយចន្ទី
ចន្លោះមិនឃើញ
ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់វៀតណាម បានដាក់ចេញផែនការកំណែទម្រង់ឧស្សាហកម្មស្វាយចន្ទី ដោយបង្កើនការផលិតឲ្យបាន ៥០% ក្នុងនោះ វៀតណាមត្រូវឆ្លើយតបនឹងស្ដង់ដារដោយប្រើប្រាស់ជីសរីរាង្គ។ នេះបើតាមវេបសាយ Vietnam Plus ចុះផ្សាយកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
ក្នុងកិច្ចសហការនេះ កម្ពុជា យល់ព្រមអនុវត្តឲ្យក្រុមហ៊ុនវៀតណាម អភិវឌ្ឍតំបន់ដាំដុះស្វាយចន្ទីក្នុងផ្ទៃដីទំហំ ៥០ម៉ឺនហិកតា ដោយរំពឹងថា អាចផលិតគ្រាប់ស្វាយចន្ទីបាន ១លានតោន ដើម្បីនាំទៅកាន់វៀតណាម ក្នុងមួយឆ្នាំៗ។
បើតាមក្រសួងដដែល វៀតណាម អាចកែច្នៃគ្រាប់ស្វាយចន្ទីឲ្យក្លាយជាផលិតផលសម្រេចបាន ១,៨លានតោនក្នុងមួយឆ្នាំ។ គ្រាប់ស្វាយចន្ទីសម្រាប់កែច្នៃ ប្រមាណ ៧០% ត្រូវបាននាំចូលពីក្រៅប្រទេស ហើយវៀតណាមមាន រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីជាង ៤៨០រោងចក្រ។
គិតត្រឹមពាក់កណ្ដាលខែតុលា ឆ្នាំ២០១៨ វៀតណាមនាំចេញគ្រាប់ស្វាយចន្ទីសម្រេច បាន ២៨៦០០០ តោន (កើន ៤,៨% ធៀបនឹងឆ្នាំមុន) ស្មើទឹកប្រាក់ ២,៧ពាន់លានដុល្លារអាមេរិក (ធ្លាក់ចុះ ១,៨% ធៀបនឹងឆ្នាំមុន)។ ទីផ្សារសំខាន់ៗ ដែលវៀតណាមនាំចេញ មានដូចជា អាមេរិក ចិន ហុល្លង់ អាល្លឺម៉ង់ និងកាណាដា៕
អត្ថបទទាក់ទង
ក្រសួងកសិកម្ម និងភាគីវៀតណាម ចុះ MoU ជំរុញផលិតកម្មស្វាយចន្ទីនៅកម្ពុជា
វៀតណាម ជាអតិថិជនតែ១គត់ ដែលទិញគ្រាប់ស្វាយចន្ទី ពីកម្ពុជា
វៀតណាម រកចំណូលពីការនាំចេញផលិតផលគ្រាប់ស្វាយចន្ទី បានច្រើនបំផុតមិនធ្លាប់មាន
ក្រសួងជំរុញកសិករដាំដំណាំស្វាយចន្ទី ខណៈទីផ្សារកំពុងមានតម្រូវការខ្ពស់