Qualcomm ប្រតិកម្មនឹងសម្ដីមេ Apple រឿងជម្លោះប៉ាតង់
- 2019-01-09 03:46:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Qualcomm ប្រតិកម្មនឹងសម្ដីមេ Apple រឿងជម្លោះប៉ាតង់
ចន្លោះមិនឃើញ
ក្រុមហ៊ុនផលិតឈីប Qualcomm បានធ្វើសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ថា លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple បានធ្វើឲ្យគ្រប់គ្នាមានការភ័ន្តច្រឡំ ជុំវិញរឿងក្ដីដែល Qualcomm ចោទប្រកាន់ Apple ថាបានលួចចម្លងប៉ាតង់របស់ខ្លួន។
លោក Tim Cook បានថ្លែងប្រាប់ CNBC ក្នុងកិច្ចសម្ភាសមួយ កាលពីដើមថ្ងៃទី៨មករាថា ខាងភាគីទាំងពីរ Apple និង Qualcomm មិនបានចូលតុចរចាដើម្បីឈានដល់ការដោះស្រាយបញ្ហាជម្លោះប៉ាតង់ ដែលបានកើតឡើងកាលពីត្រីមាសទី៣ ឆ្នាំ២០១៨ នៅឡើយទេ។
ក៏ប៉ុន្តែ Qualcomm បានបញ្ជាក់ថា ខ្លួនបានចូលរួមចរចាជាមួយភាគី Apple ជាច្រើនលើក ដើម្បីដោះស្រាយបញ្ហាប៉ាតង់ ក្នុងរយៈពេល ១៨ខែចុងក្រោយនេះ។
វេបសាយ The Wall Street Journal កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ បានចុះផ្សាយថា តុលាការក្រុង Fuzhou នៅប្រទេសចិន បានសម្រេចឲ្យបញ្ឈប់ការលក់ និងការនាំចូល iPhone ចាប់ពីស៊េរី X ចុះក្រោម បន្ទាប់ពីក្រុមហ៊ុនផលិតឈិបទូរសព្ទ Qualcomm បានដាក់ពាក្យបណ្ដឹងជុំវិញការលួចចម្លងប៉ាតង់ចំនួនពីរ៕
អត្ថបទទាក់ទង