មេ Apple បន្ទោស​កត្តា ២យ៉ាង ដែល​ធ្វើ​ឲ្យ​ការ​លក់​ដាំ​ក្បាល​ចុះ

  • 2019-01-03 09:12:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចំណូល​របស់​ក្រុមហ៊ុន​ផ្លែប៉ោម Apple បាន​ធ្លាក់ចុះ​ប្រមាណ​ជាង ៩ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​ខែ​ធ្នូ ឆ្នាំ​២០១៨ បើ​ធៀប​ទៅ​នឹង​ខែ​វិច្ឆិកា ឆ្នាំ​២០១៨។ បញ្ហា​នេះ ត្រូវ​បាន​លោក Tim Cook នាយក​ប្រតិបត្តិ Apple អះអាង​ថា ដោយសារ​កត្តា​ ២យ៉ាង គឺ​ ប្រទេស​ចិន និង​ ថ្ម​ទូរ​សព្ទ​មិន​មែន​ជា​របស់​ Apple ​។

លោក Tim Cook នាយក​ប្រតិបត្តិ Apple (រូបភាព​ផ្ដល់សិទ្ធិដោយ Reuters)
លោក Tim Cook បាន​ពន្យល់​ថា ការ​ធ្លាក់​ចុះ​នៃ​ការ​លក់​នេះ ដោយសារតែ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក ដែល​កំពុង​កើត​មាន​ឡើង​។ ជាង​នេះ​ទៅ​ទៀត ផលិតផល​ថ្ម iPhone ដែល​មិនមែន​ជា​របស់ Apple និង​មាន​តម្លៃ​ថោក​ជាង​ ត្រូវ​បាន​អ្នកប្រើប្រាស់​ជ្រើសរើស ដើម្បី​ប្ដូរ​ថ្ម iPhone របស់​ពួកគេ​។
ប្រជាជនចិន កម្ទេច iPhone មួយគ្រឿង (រូប៖ Reuters)

Apple បាន​ដាក់​គោលដៅ រក​ចំណូល​ជិត ៨៤​ពាន់​លាន​ដុល្លារ នៅ​ក្នុង​ត្រីមាសទី១ នៃ​ឆ្នាំ​២០១៩ ដែល​ជា​តួលេខ​តិច​ជាង​ការ​គ្រោង​ទុក ដែល​មាន​ចំនួន ៨៩​ពាន់​លាន​ដុល្លារ​ ទៅដល់ ៩៣​ពាន់​លាន​ដុល្លារ​។ ក្រោយ​មាន​ព័ត៌មាន​ពី​ការ​ធ្លាក់​ចុះ​ការ​លក់​នេះ ភាគហ៊ុន Apple បាន​ដាំ​ក្បាល​ចុះ​ចំនួន ៧,៥% ​។

សូម​បញ្ជាក់​ថា Apple បាន​ទម្លាក់​តម្លៃ​នៃ​ការ​ប្ដូរ​ថ្ម iPhone ពី ៧៩​ដុល្លារ មក​ត្រឹម​តែ ២៩ដុល្លារ​ប៉ុណ្ណោះ ក្នុង​ឆ្នាំ​២០១៨។ កម្មវិធី​ប្ដូរ​ថ្ម​នេះ បាន​បញ្ចប់​ត្រឹម​ដំណាច់​ឆ្នាំ​២០១៨​៕

ការប្ដូរថ្ម iPhone 6s (រូប៖ 9to5mac)

អត្ថបទទាក់ទង

ប្រភព៖ RT ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;