ត្បូងឃ្មុំ ប៉ះ សៀមរាប តែ​មាន​អ្នកគាំទ្រ​កក្រើក​ស្ដាត ជាង​ប្រកួត​ខ្លះ​នៅ​លីគ​កំពូល​ [បណ្ដុំរូបភាព]

  • 2019-05-30 03:04:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​សម្ដេច​ហ៊ុន សែន ថ្នាក់​ខេត្ត ឆ្នាំ២០១៩ រវាង​ខេត្តត្បូងឃ្មុំ និង​សៀមរាប មាន​អ្នក​ទៅ​ទស្សនា​ផ្ទាល់​ដល់​កីឡដ្ឋាន​យ៉ាង​ច្រើន​កុះករ ទោះ​បី​ជា​ការ​ប្រកួត​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ ដែល​មិន​មែន​ជា​ទឹកដី​នៃ​ក្រុម​ទាំង​២ ក៏ដោយ។

ការប្រកួត​ដែល​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​វិសាខា​នេះ បាន​ទាក់ទាញ​អ្នកគាំទ្រ​ក្រុម​ទាំង​២ ដល់​ខ្ទង់​ជាង ៣ពាន់​នាក់ ពោល​គឺ​ច្រើន​ជាង​ការប្រកួត​ភាគច្រើន នៅ​លីគ​កំពូល​កម្ពុជា​ទៅទៀត។ ក្រៅពី​អ្នកគាំទ្រ​ដែល​រស់​នៅ​រាជធានី​ភ្នំពេញ ក៏​មាន​អ្នកគាំទ្រ ដែល​បាន​ធ្វើ​ដំណើរ​ពី​ខេត្ត​ត្បូងឃ្មុំ និង​សៀមរាប ផងដែរ។

សូមបញ្ជាក់ថា លទ្ធផល​នៃ​ការប្រកួត គឺ​ត្បូងឃ្មុំ ឈ្នះ សៀមរាប ១-០ ក្លាយជា​ក្រុម​ជើង​ឯក​ពានរង្វាន់ Hun Sen Cup ថ្នាក់ខេត្ត។ ត្បូងឃ្មុំ សៀមរាប និង​ក្រុម​រតនគិរី (លេខ៣) នឹង​ត្រូវ​ឡើង​ទៅ​វគ្គ​១៦ក្រុម​ចុងក្រោយ ទល់​នឹង​ក្រុម ១៣ ផ្សេងទៀតនៅ​លីគ​កំពូល​កម្ពុជា។

កីឡាករ​ខេត្ត​ត្បូងឃ្មុំ អបអរ​ក្រោយ​ឈ្នះ​ពាន​

ទស្សនា​ទិដ្ឋភាព​មួយចំនួន នៃ​អ្នកគាំទ្រ​ក្រុមទាំង ២ ដូចខាងក្រោម៖

ចុចអាន៖ ត្បូងឃ្មុំ ក្លាយជា​ក្រុម​ជើងឯក Hun Sen Cup ថ្នាក់​ខេត្ត​ ក្រោយ​យកឈ្នះ​សៀមរាប

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;