រដ្ឋមន្រ្ដីព័ត៌មាន៖ ឌីជីថលភាវូបនីយកម្មប្រព័ន្ធផ្សព្វផ្សាយ មានគុណសម្បត្តិធំៗចំនួន ៣
- 2019-06-15 00:06:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋមន្រ្ដីព័ត៌មាន៖ ឌីជីថលភាវូបនីយកម្មប្រព័ន្ធផ្សព្វផ្សាយ មានគុណសម្បត្តិធំៗចំនួន ៣
ចន្លោះមិនឃើញ
នៅក្នុងពិធីបិទសន្និសីទកំពូលសារព័ត៌មានអាស៊ី កាលពីថ្ងៃទី១៣ ខែមិថុនាកន្លងទៅ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ឌីជីថលភាវូបនីយកម្មប្រព័ន្ធផ្សព្វផ្សាយ មានគុណសម្បត្តិធំៗចំនួន ៣ ដូចខាងក្រោម៖
ទី១. ឌីជីថលភាវូបនីយកម្មប្រព័ន្ធផ្សព្វផ្សាយ បាននិងកំពុងដើរតួនាទីយ៉ាងសកម្មជំនួសប្រព័ន្ធផ្សព្វផ្សាយប្រពៃណីប្រកបដោយសក្តានុពល និងបង្កើនគុណភាពនៃការផ្សព្វផ្សាយទាំងសម្លេង រូបភាព ល្បឿននៃការបញ្ជូនទិន្នន័យ ការផ្ទុកទិន្នន័យ ការសន្សំសំចៃនៃការប្រើប្រាស់រលកអាកាសវិទ្យុ កាត់បន្ថយចំណាយនៃផលិតកម្ម ការបង្កើនផលិតភាពយ៉ាងសំបូរបែបក្នុងវិស័យ ឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយឌីជីថល ការចែករំលែកព័ត៌មាន និងការទទួលទិន្នន័យបានរហ័សតាមមធ្យោបាយដ៏សម្បូរបែប។
ទី៣. ប្រជាពលរដ្ឋមានការយល់ដឹងអំពីរបៀបប្រើប្រាស់បច្ចេកវិទ្យា ឌីជីថល និងទទួលបានព័ត៌មានព្រមទាំងសេវាសាធារណៈប្រកបដោយគុណភាពដែលទាក់ទងទៅនឹងជីវភាពប្រចាំថ្ងៃរបស់ពួកគេ។ ចំណែកឯគុណវិបត្តិ និងបញ្ហាប្រឈមវិញ ក៏មានផងដែរ ដូចជាឌីជីថលភាវូបនីយកម្មប្រព័ន្ធផ្សព្វផ្សាយ ត្រូវចំណាយ ថវិកាច្រើន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលទាំងនៅលើដី នៅក្រោមដី លើអាកាស និងនៅបាតសមុទ្រ ហើយទាមទារឱ្យមានការអភិវឌ្ឍសមត្ថភាពជំនាញកម្រិតខ្ពស់ដើម្បីឆ្លើយតបទៅនឹងការវិវត្តិនៃបច្ចេកវិទ្យាទំនើប៕
អត្ថបទទាក់ទង៖
លោក ជី សិលា ចូលរួមធ្វើជាវាគ្មិនក្នុងសិក្ខាសាលាមួយនៃសន្និសីទកំពូលសារព័ត៌មានអាស៊ី
១០០ឆ្នាំទៀត ទើបកម្ពុជា អាចធ្វើជាម្ចាស់ផ្ទះលើកទី២ នៃសន្និសីទកំពូលសារព័ត៌មានអាស៊ី