មិនទាន់ចាប់ផ្ដើមផង! អតីតគ្រូ U22 ជឿជាក់ ថៃ ក្លាយជាម្ចាស់មេដាយមាសស៊ីហ្គេម ២០១៩
- 2019-10-21 04:21:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនទាន់ចាប់ផ្ដើមផង! អតីតគ្រូ U22 ជឿជាក់ ថៃ ក្លាយជាម្ចាស់មេដាយមាសស៊ីហ្គេម ២០១៩
ចន្លោះមិនឃើញ
លោក Choktawee Promrat អតីតគ្រូបង្វឹកឈុតយុវជនថៃ U-22 បាននិយាយក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថា លោកជឿជាក់ ថៃ ក្លាយជាម្ចាស់មេដាយមាសស៊ីហ្គេមឆ្នាំ ២០១៩។
ថៃ នៅតែមានឱកាសឈ្នះមេដាយមាស ព្រោះតែការប្រកួតមិនផ្លាស់ប្ដូរអ្វីច្រើននោះទេ។ ម្យ៉ាងទៀតលោកជឿជាក់លើគ្រូបង្វឹកថ្មីជនជាតិជប៉ុនលោក Akira Nishino ដែលមានបទពិសោធន៍ជោគជាំ ជាក់ស្ដែងជ័យជម្នះការប្រកួតជម្រុះ World Cup ជុំទី ២ ថ្មីៗនេះតែម្ដង។ (សហព័ន្ធបាល់ទាត់ថៃ តែងតាំងលោក Akira Nishino ធ្វើជាគ្រូឈុតធំ និងឈុត U23)។
ជម្រាបជូនថា វិញ្ញាសាស៊ីហ្គេមឆ្នាំ ២០១៩ ផ្នែកបាល់ទាត់បុរស បានចែកជា ២ ពូលគឺ A និង B ដែលក្រុមជម្រើសជាតិថៃ នៅពូល B ជាមួយ វៀតណាម សិង្ហបុរី ឥណ្ឌូនេស៊ី ឡាវ និងប្រុយណេ។ សម្រាប់ក្រុមបាល់ទាត់ថៃ កាន់កំណត់ត្រា ឈ្នះមេដាយមាស ១៥ លើកនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម ហើយការឈ្នះនៅទឹកដីម៉ាឡេស៊ីឆ្នាំ ២០១៧ ជាកំណត់ត្រាឈ្នះ ៣ លើកជាប់ៗគ្នា៕ ប្រភព៖ thethao247
អត្ថបទទាក់ទង៖