ច្បាប់​ថ្មី និង​វិធានការ​ទាំង​នេះ​ នឹង​ត្រូវ​អនុវត្ត​ពេល​បាល់ទាត់ប្រកួត​​ឡើង​វិញ

  • 2020-05-12 06:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ថ្ងៃ​ចុង​សប្ដាហ៍​នេះ(ថ្ងៃ១៦ ខែឧសភា២០២០) Bundesliga នឹង​បើក​ការ​ប្រកួត​ឡើង​វិញ ដើម្បី​បញ្ចប់​រដូវកាល​ដែល​នៅសល់។ ហេតុ​នេះ​ អំឡុង​ពេលទប់ស្កាត់ការ​ចម្លង​វីរុស​កូវីដ ១៩ ច្បាប់​ថ្មី និង​វិធានការ​ទាំង​នេះ​ នឹង​ត្រូវ​អនុវត្ត​ជាក់​ជា​មិន​ខាន​ ដូច​មាន​រៀប​រាប់​ខាង​ក្រោម​នេះ៖ ​​

Bundesliga នឹង​បើក​ការ​ប្រកួត​ឡើង​វិញនៅ​ថ្ងៃ​ចុង​សប្ដាហ៍​នេះ
**+វិធានការ​ខ្លះៗ​**

-គ្មានការចាប់ដៃ

-ការវាស់កម្តៅគ្រប់មនុស្សទាំងអស់មុនដើរចូលកីឡដ្ឋាន

+ច្បាប់​ថ្មី

-អាចផ្លាស់ប្តូរកីឡាករ​បំរុងបាន ៥នាក់​

  • (ដូរ​ ៣ លើក​ដដែល​- តែ​ក្នុង​ ៣ដង​នោះ​អាច​ដូរ​បាន ៥នាក់) ពោលគឺ លេីកទី ១ អាចប្តូរ ២ នាក់, លេីកទី2 អាច​ប្តូរ​បាន ២ នាក់និងលើកទី ៣ អាច​បាន ១នាក់

-បញ្ជីឈ្មោះកីឡាករដែលត្រូវប្រកួតក្នុងក្រុមនីមួយៗត្រូវមានកីឡាករ ២៣នាក់

-តម្រូវអោយមានឡានក្រុង ២គ្រឿងក្នុងមួយក្រុមសម្រាប់ដឹកកីឡាករ

-អ្នកដែលខាកស្តោះ នឹងត្រូវទទួលពិន័យកាតលឿង

-ដូរអាវថ្មីមួយទៀតក្រោយចប់តង់ទី១ [MARCA]

អត្ថបទ​ពាក់ព័ន្ធ៖

ប្រភព៖ telegraph ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;