អតីត​ថ្នាក់ដឹកនាំ Chelsea និង Liverpool ជំរុញ​ឲ្យ​ប្រទេស​ខ្លាំង​៤ ដក​ខ្លួន​ពី ​World Cup

  • 2018-03-20 04:43:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អតីត​ជំនួយការ​ដៃ​ស្ដាំ​របស់​លោក Roman Abramovich ម្ចាស់​ក្លឹប​ Chelsea កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ បាន​ជំរុញ​ឲ្យ​ប្រទេស​អង់គ្លេស បារាំង អាល្លឺម៉ង់ និង អេស្ប៉ាញ ដក​ខ្លួន​ចេញ​ពី​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក FIFA World Cup 2018 ដែល​រៀបចំ​នៅ​រុស្ស៊ី​ក្នុង​ខែ​មិថុនា​ខាងមុខ ដើម្បី​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌឺមៀ ពូទីន​។

លោក Christian Purslow
លោក Christian Purslow ដែល​ជា​អតីត​នាយក​គ្រប់គ្រង​ក្រុម​តោខៀវ និង​ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ក្រុម Liverpool បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន The Times ថា ប្រសិនបើ​ប្រទេស​ខ្លាំង​ទាំង​នេះ មិន​ចូលរួម World Cup នោះ​រុស្ស៊ី​នឹង​បាត់បង់​ភាព​ជឿជាក់ និង​ការ​ទាក់ទាញ​ក្នុង​ព្រឹត្តិការណ៍​មួយ​នេះ ហើយ​ប្រជាប្រិយ​ភាព​របស់​លោក ពូទីន នឹង​ធ្លាក់​ចុះ។
ពាន World Cup

សូម​បញ្ជាក់​ថា សម្ពាធ​កំពុង​កើន​ឡើង ដែល​អាច​ឲ្យ​ធ្វើឲ្យ​ប្រទេស​អង់គ្លេស សម្រេច​ចិត្ត​ដក​ខ្លួន​ពី World Cup ក្រោយ​អំពើ​ឃាតកម្ម​លើ​អតីត​ភ្នាក់ងារ​ចារកម្ម​របស់​ខ្លួន ដែល​អង់គ្លេស​អះអាង​ថា រុស្ស៊ី​គឺ​ជា​អ្នក​រៀបចំ​។ ថ្មីៗនេះ លោកស្រី​នាយករដ្ឋមន្ត្រី​អង់គ្លេស Theresa May បាន​ប្រកាស​ថា ខ្សែ​រាជវង្ស និង​មន្ត្រី​ជាន់ខ្ពស់​របស់​អង់គ្លេស នឹង​មិន​ទៅ​ចូល​រួម​ទស្សនា World Cup នោះ​ទេ។

ទន្ទឹម​នេះ ម្ចាស់​ក្លឹប Chelsea លោក Roman Abramovich និង​ម្ចាស់​ភាគហ៊ុន​របស់ Arsenal លោក Alisher Usmanov កំពុង​ប្រឈម​នឹង​ការ​រឹបអូស​ទ្រព្យ​សម្បត្តិ​ដោយ​រដ្ឋាភិបាល​អង់គ្លេស ដើម្បី​ជា​ការ​ឆ្លើយតប​នឹង​វិធានការ​របស់​រុស្ស៊ី ដែល​បណ្ដេញ​មន្ត្រី​ទូត​របស់​ខ្លួន៕

អត្ថបទពាក់ព័ន្ធ

ប្រភព៖ Mirror ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;