[វីដេអូ] អ្នករត់​កង់បី​នៅ​សៀមរាប ចែករំលែក​បទពិសោធន៍​ជោគជ័យ​ពីការប្រើប្រាស់បណ្ដាញសង្គម​

  • 2018-08-07 07:20:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ដា ម៉ៅ ជា​អ្នក​ប្រកប​របរ​បើក​ម៉ូតូ​កង់បី (រ៉ឺម៉ក​ទេសចរណ៍) នៅ​ខេត្ត​សៀមរាប ជាង ១០ឆ្នាំ​មកហើយ។ បុរស​វ័យ ២៩ឆ្នាំ​រូបនេះ បាន​ប្រាប់​ឲ្យដឹង​ថា ការ​មើល​ឃើញ​ពី​សក្ដានុពល​នៃ​បច្ចេក​វិទ្យា​ បាន​ឲ្យ​លោក​ ទទួល​ជោគជ័យ​ក្នុង​អាជីព​នេះ។

លោក ដា ម៉ៅ បន្ថែម​ទៀតថា លោក​បាន​ប្រើបណ្ដាញ​សង្គម​ផ្សេងៗ​ ដូចជា Facebook, Viber និង WeChat ជាដើម ដើម្បី​ផ្សព្វផ្សាយ​ពី​សេវាកម្ម​រ៉ឺម៉កកង់​បី​របស់​លោក។ តាម​រយៈ​មធ្យោបាយ​នេះ បូក​រួម​ទាំង​សមត្ថភាព​ណែនាំ​ភ្ញៀវ​ពី​តំបន់​ទេសចរណ៍​ផង​នោះ ធ្វើ​ឲ្យ​លោក​ទទួល​បាន​ភ្ញៀវ​មិន​ដាច់ រហូត​ដល់​ចែក​រំលែក​ភ្ញៀវ ដល់​អ្នក​រត់​រ៉ឺម៉ក​កង់បី​ផ្សេង​ទៀត​ផង​ក៏មាន។

ចង់ដឹងច្បាស់ សូម​ទស្សនា​វីដេអូ​របស់​ក្រុមការងារ [ផ្លូវទៅស្រុក] ដូចខាងក្រោម៖

ដើម្បី​ទស្សនា​វីដេអូ​ជាច្រើន​ទៀត សូម​ចុច​ត្រង់នេះ

លោក ដា ម៉ៅ ជាមួយ​រ៉ឺម៉ក​កង់បី​របស់​លោក
ទំព័រ​ហ្វេសប៊ុក​របស់​លោក ដា ម៉ៅ។ លោក​បាន​ទទួល​ភ្ញៀវ​ជាច្រើន តាមរយៈ​ការ​ប្រើប្រាស់​បណ្ដាញ​សង្គមនេះ
លោក ដា ម៉ៅ កំពុង​ដឹក​ភ្ញៀវ​ទេសចរ នៅ​ក្នុង​តំបន់​អង្គរ
លោក​ ដា ម៉ៅ កំពុងពន្យល់​ភ្ញៀវ​ទេសចរ​អំពី​តំបន់​ទេសចណ៍។ មិន​ត្រឹម​តែ​ជា​អ្នក​បើក​រ៉ឺម៉ក​កង់បី​ប៉ុណ្ណោះ​ទេ លោក​ ដា ម៉ៅ ក៏​មាន​សមត្ថភាព​ពន្យល់​ប្រាប់​ភ្ញៀវ​ទេសចរ​ និង​​មាន​ជំនាញ​ថតរូប​ឲ្យ​អ្នក​ទេសចរ​ដែល​ជា​ភ្ញៀវ​របស់​លោក​ផងដែរ។

ចុចអាន​អត្ថបទ​ទាក់ទង៖

រូបភាព&វីដេអូ៖ ក្រុមការងារផ្លូវទៅស្រុក

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;